កងទ័ពអ៊ុយក្រែន និយាយថា ខ្លួនមិនខ្លាចទ័ពរុស្ស៊ីនោះឡើយ ពួកគេសុខចិត្ដធ្វើការ ប្រ យុ ទ្ធ ដល់ដំណាក់កាលចុងក្រោយនៃជីវិត ក៏មិនដកថយនោះឡើយ
Sophea
-

យុទ្ធជនអ៊ុយក្រែនចុងក្រោយនៅក្នុងរោងចក្រដែក Azovstal ដែលត្រូវបានឡោមព័ទ្ធនៅកំពង់ផែ Mariupol ភាគអាគ្នេយ៍បានប្តេជ្ញាប្រ យុ ទ្ធ ដរាបណាពួកគេនៅមានជីវិត ខណៈដែលពួកគេបន្តទប់ទល់នឹងកងក ម្លាំ ង រុស្ស៊ីនៅក្នុងទីក្រុង។ លោក  Sviatoslav Palamar មេបញ្ជាការរងនៃកងវរសេនាធំ Azov របស់អ៊ុយក្រែន បានប្រាប់សន្និសីទសារព័ត៌មានអនឡាញថា "យើងនឹងបន្ត ប្រ យុ ទ្ធ ដរាបណាយើងនៅមានជីវិត ដើម្បីធ្វើការវា យ បណ្ដេ ញ ក ង ទ័ ព រុ ស្ស៊ី ដែលកំពុងតែធ្វើវា យ លុ កយ៉ាងសន្ធាប់នៅក្នុងក្រុងមួយនេះ " ។

គាត់បាននិយាយថា "យើងមិនមានពេលច្រើនទេ យើងកំពុងស្ថិតនៅក្រោមការ បា ញ់ ផ្លោ ង យ៉ាងខ្លាំង ក្លា" ដោយបានអង្វរសហគមន៍អន្តរជាតិឱ្យជួយជ ម្លៀ ស ទា ហា នដែល រ ង រ បួ ស ចេញពីរោងចក្រ។​ លោក Palamar មិនអាចបញ្ជាក់បានថា ជនស៊ីវិលទាំងអស់ត្រូវបានជម្លៀសចេញពីរោងចក្រនោះទេ ដោយសារក្រុមយុទ្ធជនអ៊ុយក្រែនក្នុងកំឡុងពេលនេះ មិនអាចធ្វើរបាយការណ៍ភ្លាមៗថានៅសេសសល់ប៉ុន្មាននាក់នោះឡើយ ដោយសារតែត្រូវរងស្ថិតនៅការ បា ញ់ ផ្លោ ង គ្រា ប់ បែ ក គ្មានពេលស្រាកស្រាន្ដនោះឡើយ។

Illia Samoilenko ដែលជាអ្នកប្រយុទ្ធជាមួយកងវរសេនាធំ Azov ដែលបានចូលរួមក្នុងសន្និសីទនិម្មិតផងដែរ បាននិយាយថា ពួកគេនៅតែមានអាវុធ គ្រាប់បែក និងទឹក ដែលអាចឱ្យពួកគេអាចធ្វើការបន្ដប្រ យុ ទ្ធ តទៅមុខទៀតក្នុងរយះពេលខ្លី ទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែធ្វើការប្រ យុ ទ្ធ ត ទៅមុខទៀត ។