ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពីតារាស្រីវ័យក្មេង ពូកែវោហាស័ព្ទ និងមានជំនាញខាងតុបតែងខ្លួន កញ្ញា ជា ស្រីនា វ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ តែកញ្ញា បានជោគជ័យយ៉ាងខ្លាំងនៅក្នុងការសិក្សា ការងារ និងមុខរបររកស៊ី ដោយរាល់ថ្ងៃនេះកញ្ញា ជាអ្នកគ្រប់គ្រងសម្អាងការដ៏ល្បី មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺសម្អាងការ ប្រណីតនារី។



ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្រីនា បានធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ដើម្បីលំហែខួរក្បាល ស្រីនា និងក្រុមគ្រួសារ ធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ។ នៅក្នុងការធ្វើដំណើរកម្សាន្តនោះផងដែរ ស្រីនា និងក្រុមគ្រួសារ ធ្វើដំណើរកម្សាន្តរហូតដល់ទៅ ៣សប្តាហ៍ឯណោះ គឺសប្បាយមែនទែន ។ គ្រាន់តែទៅដល់ភ្លាម ស្រីក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើទឹកប៉ែកអឺរ៉ុបឲ្យបងប្អូនមហាជន បានទស្សនា ពីទឹកដីរបស់គេថាស្រស់ស្អាតយ៉ាងណា ហើយមានទេសភាពល្អបែបណាខ្លះ។



ដោយឡែកនៅក្នុងការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារនោះផងដែរ កញ្ញា ជា ស្រីនា ក៏ទៅបំពេញក្តីស្រមៃ ដោយស្លៀកសំលៀកបំពាក់ និស្សិត ក្រោយពេលបញ្ចប់ថ្នាក់បរិញ្ញាប័ត្រការសិក្សា នៅ University of Arizona Campus, Tucson ក្នុងរដ្ឋ អារីស្សូណា ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ស្រីនា ក៏បានបង្ហោះសារថា "យំបោកក្បាលម្តងៗ ដោយសារធ្វេី Assignment អត់ចេញ, ភ័យផង យំផងដោយសារដាច់ internet ពេល quiz, រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មាន, រៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយះពេល 4 ឆ្នាំចុងក្រោយខ្ញុំធ្វេីបានហេីយ"។




នៅក្នុងការបញ្ជាក់ថា នាង បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែក Business (អាជីវកម្ម) នៅ University of Arizona Campus សហរដ្ឋអាមេរិក ។ ក្រោយពីបានឃើញការបង្ហោះសាររបស់ស្រីនា អមជាមួយសំលៀកបំពាក់ បញ្ចប់ការសិក្សាផងនោះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍រំភើប ចំពោះស្រីនា ព្រមជាមួយនឹងពាក្យអបអរសាទរ ចំពោះសមិទ្ធផលថ្មីដែល ស្រីនា បានបំពេញក្តីស្រមៃដូចបំណង៕








