ធ្វើបានល្អ! ប្អូនប្រុស ចំរើន​ សុភ័ក្ត្រ មានដុងសិល្បៈមិនធម្មតា​ ល្ខោន របាំ ច្រៀង រាំ មិនចាញ់បងស្រីទេ ធ្វើឲ្យគណៈកម្មការទាំងបួន សរសើរមិនដាច់ពីមាត់…មានវិដេអូ
sithaback
-

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលបងប្អូនមហាជន កំពុងតែតាមដាន ចង់ដឹងថា តើនរណាគឺជាម្ចាស់ពាននៅរដូវកាលទី៤នេះ ហើយតើបេក្ខជន បេក្ខនារីណាខ្លះ អាចឈានជើង បន្តទៅមុខទៀត ខណៈពេលមានបេក្ខជន និងបេក្ខនារីជាច្រើន បានចូលរួមប្រកួតយ៉ាងស្វីតស្វាញនាពេលកន្លងមកនេះ។

នៅក្នុងវគ្គ Judge Audition សប្ដាហ៍ទី ៣ មានបេក្ខជន បេក្ខនារីជាច្រើន បានកំពុងតែរង់ចាំពេលវេលារបស់ខ្លួនដើម្បីបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ហើយឈានទៅដល់ក្តីស្រមៃ និង ដើម្បីទទួលបានជ័យលាភី ក្លាយទៅជាម្ចាស់ពាន នៅរដូវកាលទី៤នេះ។

ជាក់ស្តែងនៅក្នុងការប្រកួតប្រជែងនេះ ក៏មានបេក្ខជនម្នាក់ មានឈ្មោះថា ចំរើន ដារ៉ា អាយុ២៦ឆ្នាំ មកពីរាជធានីភ្នំពេញ ។ គ្រាន់តែបានឃើញភ្លាមធ្វើឲ្យគណៈកម្មលោកណុប បាយ៉ារិទ្ធ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថា ចំរើន ដារ៉ា ដែលត្រូវបានលោកស្គាល់ថា ជាប្អូនប្រុស តារាចម្រៀង ចំរើន សុភ័ក្រ្ត ក៏មកចូលរួមប្រឡងផងដែរ។

បេក្ខជន ចំរើន ដារ៉ា ក៏បានប្រាប់ថា រូបលោកគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាសិល្បករសិល្បៈចម្រុះ ហើយដោយសារតែស្រឡាញ់វិស័យចម្រៀង និងចង់បង្ហាញពីសមត្ថភាពចម្រៀងផងនោះ ទើបរូបលោក សម្រេចចិត្តចូលរួមប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤នេះតែម្តង។

ជាមួយគ្នានោះផងដែរ បេក្ខជនរូបនេះ ក៏ធ្វើឲ្យគណៈកម្មការទាំងបួននាក់មានការពេញចិត្ត នូវសមត្ថភាពរបស់ប្អូនប្រុស ហើយជាលទ្ធផល ចំរើន ដារ៉ា ទទួលបាន Yes ដល់ទៅបួនពីគណៈកម្ម ដើម្បីឈានទៅវគ្គជាបន្តទៀតផងដែរ។

មានវិដេអូ៖