ដូចដែលបងប្អូនគ្រប់គ្នាបានជ្រាបហើយថា កាលពីប៉ុន្មានសប្តាហ៍មកនេះ កម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ នេះ កាន់តែមានបេក្ខជន និង បេក្ខនារីជាច្រើន បានសម្រុកមកចូលរួមប្រឡង សមត្ថភាពរបស់ខ្លួន ដើម្បីបំពេញក្តីស្រមៃ និង ចង់ក្លាយជាម្ចាស់ពាន Cambodian Idol ថែមទៀតផង។
បើងាកមកមើលសប្តាហ៍នេះវិញ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង ក្រោយពេលដែលមានបេក្ខជន បេក្ខនារីជាច្រើន កំពុងតែរង់ចាំបញ្ចេញនូវ សមត្ថភាពរបស់ខ្លួន ក្នុងកំឡុងពេល ជួបគណៈ កម្មការ ទាំងបួននាក់ រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា , កញ្ញា សុខ សីឡាលីន , លោក ឆន សុវណ្ណរាជ និង លោក ណុប បាយ៉ារិទ្ធ។
ក្នុងចំណោមបេក្ខជន បេក្ខនារីទាំងអស់ ក្នុងនោះក៏មានបេក្ខជនម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា ស្មាន់ រីហ្វីន មានអាយុ២២ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម ដែលបានចូលរួមការប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ នេះ ដោយលោកបានធ្វើការបកស្រាយចម្រៀងមួយបទមានចំណងជើងថា "មនុស្សបាត់បង់គ្រប់យ៉ាង" ដែលជាសំនៀងដើមរបស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ។
ក្នុងពេលដែលបេក្ខជនរូបនេះ បានឡើងទៅជួបជាមួយគណៈកម្មការទាំងបួន ហាក់មិនសូវអ្វីនោះ តែដល់ពេលចាប់ផ្តើមបកស្រាយបទចម្រៀង លោក ក៏មានអាការៈមិនសូវស្រួលខ្លួន ដោយសារមានអាការៈឈឺក្រពះ ព្រោះពេលនេះ សាសនារបស់លោក កំពុងតែបួស (តាមបែបសាសនា ឥស្លាម) ទើបធ្វើឲ្យលោកមានបញ្ហាឈឺក្រពះ មិនអាចបកស្រាយបទចម្រៀងបានល្អ ខណៈពេលនេះ គណៈកម្មការទាំងបួននាក់ បានផ្តល់ឱកាសដល់ប្អូនធ្វើការបកស្រាយម្តងជាពីរដង នៅតែមិនអាចធ្វើការបកស្រាយបាននៅឡើយ។
ភ្លាមនោះ គណៈកម្មការទាំងបួននាក់ បានសម្រេចចិត្តឲ្យប្អូនប្រុស ទៅរកអ្វីហូបបាយសិន ដោយគណៈកម្មការរង់ចាំ ក្រោយពេលហូបអាហារហើយ បេក្ខជនរូបនេះ ក៏បានធ្វើដំណើរមកកាន់កន្លែងប្រកួតវិញ ។
ក្រោយពេលហូបអាហាររួច ប្អូនប្រុសបានចូលមក ធ្វើការប្រកួតដូចដើមវិញ ដោយម្តងនេះ ប្អូនប្រុសបានបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យគណៈកម្មការទាំងបួននាក់បានឃើញពីទេពកោសល្យរបស់ខ្លួន។ ពេលការបញ្ចេញនូវសមត្ថភាពចប់សព្វគ្រប់ហើយនោះ គណៈកម្មការទាំងបួននាក់ ក៏បានផ្តល់ជាលទ្ធផលដល់ប្អូនប្រុស។
នៅក្នុងមានគណៈកម្មការ២រូប ក៏បានផ្តល់ Yes ដល់ប្អូន តែគណៈកម្មការ២រូបទៀត ក៏បានឆ្លើយ NO ទៅកាន់ប្អូនប្រុស ព្រោះតែកម្រិតសំលេងរបស់ប្អូននៅមិនទាល់ចំណុចដែលគណៈកម្មការទទួលយកបាន ។ សរុបសេចក្តីទៅ គឺប្អូនប្រុស ស្មាន់ រីហ្វីន មិនអាចបន្តទៅវគ្គបន្តទៀតបានទេ៕
បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា ៖