បងប្អូនអ្នកតាមដានព័ត៏មានសិល្បៈ ប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ នៅលើបណ្តាញសង្គម មានការចែករំលែកតៗគ្នាពីមួយទៅមួយ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃ ស ព ដោយប្អូនស្រី សុវត្ថីឌី ធារីកា តារាចម្រៀង បានបា ត់ ប ង់ លោកឪពុក អ្នកម្តាយ ក្នុងពេលតែមួយ ក្នុងហេតុការណ៍គ្រោះថ្នា ក់ចរាចរណ៍ នៅខេត្តព្រះវិហារ។
ដំណឹងដ៏សោកសៅ សោកសង្រ្កែងមួយនេះ បានធ្វើឲ្យមហាជន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង សិល្បៈករ សិល្បៈការិនីជាច្រើន បានចូលរួមសម្តែងការសោកស្តាយ និង រន្ធ ត់ ចិត្តជាពន់ពេក ពេលបានឃើញ និង ទទួលបានដំណឹងមួយនេះ វាពិតជាគួរឲ្យតក់ស្លុ ត ចិត្ត និង ក្តុកក្តួលជាខ្លាំង ។
ក្រោយពេលរៀបចំពិធីបុណ្យស ព រួចរាល់ហើយនោះ គេសង្កេតឃើញថា តារាចម្រៀងស្រីសុវត្ថិឌី ធារីកា បាននិយាយពីហេតុការណ៍ខ្លះ ដែលបណ្តាលឲ្យនាង និងក្រុមគ្រួសារជួបគ្រោះថ្នា ក់ នៅខេត្តព្រះវិហារនោះ ។ សុវត្ថិឌី ធារីកា បាននិយាយ ថា មុនពេលជួបគ្រោះថ្នា ក់នោះ គឺរូបនាងនិងក្រុមគ្រួសារកំពុងតែធ្វើដំណើរ ភ្លាមនោះក៏មានភ្លៀងធ្លាក់ ហើយផ្លូវកោងខ្លាំង ជាមួយគ្នានោះ រថយន្តរបស់នាង ក៏បានក្រឡាប់ ត្រឹមរយៈពេល៥នាទី ឪពុកម្តាយរបស់នាង ក៏បានទទួលមរណៈ ភាពចោលកូនៗឲ្យនៅកំព្រាតែម្តង។
ដោយឡែកបើកងាកមើលថ្ងៃគម្រប់៧ថ្ងៃរបស់ឪពុកម្តាយ សុវត្ថិឌី ធារីកា វិញ មានបងប្អូនអ្នកសិល្បៈ មកចូលរួមជាច្រើនសន្ធឹកសន្ធាប់ ហើយនោះក្នុងនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានអញ្ជើញចូលរួម ដើម្បីរំលែកទុក្ខយ៉ាងក្រៀមក្រំនេះផងដែរ។
បន្ទាប់ពីចប់សព្វគ្រប់ហើយនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ សុវត្ថិឌី ធារីកា ក៏បានបង្ហោះរូបភាព អមជាមួយសំណេរយ៉ាងក្តុក ក្តួលបែបនេះថា "កូនសូមគោរពថ្លែងអំណរគុណអ្នកម្ដាយ កូននិយាយមិនចេញទេ ម៉ាក់ប៉ាមានកិត្តយសណាស់បើគាត់ដឹងមិនដឹងសប្បាយចិត្តយ៉ាងណាទេ"៕