អង្គការ NASA និយាយថា មានរឿងចម្លែកមួយកំពុងកើតឡើងជាមួយចក្រវាឡរបស់យើង ក្នុងនោះការ សង្កេតក៏បានបង្ហាញពីកាឡាក់ស៊ីផ្សេងទៀតកំពុងផ្លាស់ទីឆ្ងាយពីមីលគីវ៉េរបស់យើងលឿនជាងមុន។ អ្នកវិទ្យាសាស្ត្របាននឹងកំពុងសិក្សាទិន្នន័យថ្មីពីកែវយឺតអវកាស Hubble ចំពោះបម្រែបម្រួលមិនប្រក្រតីមួយនោះ។
អ្នកវិទ្យាសាស្ដ្រដែលជាអ្នកឈ្នះរង្វាន់ណូបែលលោក Adam Riess នៃវិទ្យាស្ថានវិទ្យាសាស្ត្រកែវយឺតអវកាស (STScI) និងសាកលវិទ្យាល័យ Johns Hopkins នៅទីក្រុង Baltimore រដ្ឋ Maryland និយាយថា អត្រាគម្លាតនៃការផ្លាស់ទីកំពុងតែធ្វើដំណើរលឿនជាងបើធៀបនឹងការរំពឹងទុកពីស្តង់ដារនៃតេឡេស្កុប។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់អាចសន្និដ្ឋានថាវាបណ្ដាលមកពីមូលហេតុអ្វីនោះទេ ដូច្នេះអ្វីដែលពួកគេកំពុងនិយាយគឺថាមានអ្វីចម្លែកកំពុងតែកើតឡើងនៅក្នងចក្រវាលយើងនេះ។
ក្រុមមន្ត្រីវិទ្យាសាស្ដ្រទាំងនោះ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "មូលហេតុនៃភាពខុសគ្នានេះនៅតែជាអាថ៌កំបាំង។ ប៉ុន្តែទិន្នន័យរបស់កែវយឺតអាវកាស Hubble ដែលគ្របដណ្ដប់លើវត្ថុលោហធាតុជាច្រើនប្រភេទ ដែលដើរតួជាសញ្ញាសម្គាល់ពីចម្ងាយ កំពុងតែនាំគ្នាធ្វើការគាំទ្រគំនិតដែលថាមានអ្វីចម្លែកកំពុងកើតឡើង ប្រហែលជាពាក់ព័ន្ធនឹងរូបវិទ្យាថ្មី"។
សូមទស្សនាវីដេអូ៖