ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរឿងរ៉ាវរបស់បុរសម្នាក់ដែលជាជនជាតិថៃ គាត់ជាអ្នកចិញ្ចឹមគោហើយនៅកាលពីពេលថ្មីៗនេះបុរសម្នាក់នេះគ្រាន់តែលក់គោមួយក្បាលសោះបានលុយយ៉ាងច្រើនសន្ធឹក ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកឈ្មោះ Camcar Collection បានរៀបរាប់ពីរឿងរ៉ាវរបស់ជនជាតិថៃរូបនេះថា ៖ « Landcriuser អែបគៀន កសិករថៃម្នាក់ទើបតែលក់គោរបារ គាត់បានតម្លៃរហូតដល់ 6,000,000បាត ដូរជាលុយដុល្លារប្រហែល 187,500ដុល្លារ ។ គិតទៅស៉ំសរសើរ ការអោយតម្លៃកសិករ វាជាកំលាំងចិត្តដែលមិនអាចគណនា បងប្អូនមើលទឹកមុខគាត់ក៏រំភើបជំនួស » ។
រឿងរបស់បុរសជនជាតិថៃនេះបានផ្តល់មេរៀនដល់យើងថា ចូលអ្នកស្រឡាញ់ពេញចិត្តនិងកិច្ចការដែលអ្នកកំពុងធ្វើ ហើយផ្តោតទៅលើកិច្ចការនោះ ១០០ ភាគរយ ច្បាស់ណាស់នៅពេលដែលកិច្ចការនោះបានសម្រេចវានិងហុចផលឲ្យអ្នកវិញជាទីគាប់ចិត្ត ៕