ថ្ងៃបូជាស ព ចុងក្រោយរបស់ តាំងម៉ូ ស្រាប់តែលេចមុខវត្ដមាន កាទីក ហាសូផូ ដោយមិននៅមន្ទីរ ឃុំ ឃាំ ង នោះឡើយ
Sophea
-

បន្ទាប់ពីក្រុមគ្រួសារបានទៅទទួលយកសពតារាសម្ដែងស្រីវ័យក្មេង តាំងម៉ូ  នីដា ពីវិទ្យាស្ថានកោសល្យវិច្ច័យ មន្ទីរពេទ្យធម្មសភា យកមកធ្វើពិធីបុណ្យសពតាមប្រពៃណី ដោយក្នុងនោះម្ដាយរបស់តាំងម៉ូ អ្នកស្រី ផានិត ស៊ីរ៉ាយុទ្ធយ៉ូធិន ក៏បានរៀបចំរ៉ូបពណ៌សវែងចំនួនពីរជាមួយនឹងមកុដ ស្លៀក​ឲ្យ​កូន​ស្រី​ជា​លើក​ចុង​ក្រោយ ដោយ​បង្ហើប​ខ្លី​ថា សូមឱ្យវិញ្ញាណក្ខ័ន្ធកូនសោយសុខនាស្ថានសួគ៌ និងសូមឱ្យកូនស្រីបានកើតជាទេវតាផងដែរ។ ​​

នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​៦៥ រថយន្ត​ដឹកមឈូស​របស់​កញ្ញា ស៊ូ រីយ៉ា បានមកធ្វើការ​ទទួល​សព​តាំងម៉ូនីដា ដោយបានធ្វើការដឹកមក​ដល់​ព្រះវិហារ Rangsit Methodist ជា​កន្លែង​ដែល​ពិធី​បុណ្យ​សព ត្រូវប្រារព្ធឡើង ដោយនៅក្នុងនោះ មានមិត្ដភិក្ដ និងលោក Bird បានធ្វើការអង្គយនៅក្បែរមឈូសក្នុងឡាន ពោរពេញទៅដោយបរិយាយកាសដ៏ក្រៀមក្រំ។

អ្នកយកព័ត៌មានបានរាយការណ៍ថា សម្រាប់បរិយាកាសខាងក្នុងពិធីបុណ្យសពឪឡឹក គឺត្រូវបានតុបតែងលម្អដោយផ្កាចម្រុះពណ៌ពេញកម្មវិធី ដែលជាពណ៌ដែលតាំងម៉ូ នាងចូលចិត្ត ដោយការរៀបចំមឈូស មួយនោះក៏មានភ្ជាប់នូវជាមួយឈើឆ្កាងផងដែរ ដើម្បីធ្វើពិធីបញ្ចូនវិ ញ្ញា ណ ក្ខ័ ន្ធ របស់នាងឱ្យទៅសុគតិភព ជាមួយនឹងការអានប្រវត្ដិរបស់តារាស្រីរូបនេះផងដែរ។ នៅក្នុងកម្មវិធីបុណ្យសពនោះ ក៏មានការចូលរួមពីមិត្ដភិក្ដទាំង ៤ដែលនៅលើទូកជាមួយនាងផងដែរ ដូចជា  Robert, នាង កាទីក និង Job ក៏បានមកធ្វើការជូនផ្កាជាលើកចុងក្រោយផងដែរ។