កម្សាន្ត ៖ ពិតណាស់បងប្អូនដែលបាននិយមតាមដានតារាខ្មែរ ប្រាកដជាបានស្គាល់ជាមិនខានថា គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងនិងជាពិធីការិនី មួយរូបដែលមានភាពល្បីឈ្មោះបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈខ្មែរ តារស្រីរូបនេះមានសមត្ថភាពដ៏សម្បូរបែបនិងមានសម្លេងគាំទ្រច្រើនពីសំណាក់មហាជនខ្មែរផងដែរ ។
យ៉ាងណាមិញបើងាកទៅមើលជីវិតឯកជនរបស់ គង់ ចាន់ស្រីមុំ នាពេលបច្ចុប្បន្ននេះវិញឃើញថា តារាស្រីរូបនេះកំពុងតែរស់នៅយ៉ាងមានសេចក្តីសុខ ជាមួយនិងអ្វីដែលខ្លួនមាន មើលទៅ គង់ ចាន់ស្រីមុំ ហាក់បីដូចជាមិនមានរឿងអ្វីដែលត្រូវខ្វល់ខ្វាយទាល់តែសោះ គឺថាជីវិតរបស់ គង់ ចាន់ ស្រីមុំ ពោពេញទៅដោយភាពសប្បាយៗគ្រប់ពេល ។
ជាក់ស្តែងនៅមុននេះបន្តិច គង់ ចាន់ស្រីមុំ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ហើយនាងក៏ទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ ក្រោយបង្ហោះរូបថតជាមួយនិងកូនឡានដ៏សែន Cute របស់ខ្លួនប៉ុន្មានសន្លឹកនៅលើហ្វេសប៊ុកផេកផ្លូវការរបស់នាង ហើយរូបថតទាំងនេះសុទ្ធតែទទួលបានការចាប់អារម្មណ៍និងចូលចិត្តយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់នាងនៅលើហ្វេសប៊ុកផងដែរ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖