ជីវិតគូរបស់កំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានសុភមង្គល និងមានក្តីសុខយ៉ាងខ្លាំង បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ រួចមក ធ្វើឲ្យជីវិតមួយនេះ កាន់តែមានភាពកក់ក្តៅ និងពោរពេញទៅដោយស្នាមញញឹម។
អ្វីដែលកាន់តែធ្វើឲ្យជីវិតតារាស្រីរូបនេះ កាន់តែមានស្នាមញញឹម នោះ គឺក្រោយពេលអ្នកនាង ក្លាយជាអ្នកម្តាយ ។ ជីវិតអាពាហ៍ពិពាហ៍ ដ៏ស្រស់បំព្រង និង មានភាពស្រស់ស្អាតនោះ គឺ ការមានតំណ ក់ ឈា ម ស្នងត្រកូល ពិសេស ពេលមានក្មេងតូចៗ ហៅខ្លួនថា ម៉ាក់ ឬ ប៉ា។
លោក អ៊ឹង សុខលី ដែលត្រូវជាស្វាមី អ្នកនាង ឱក សុគន្ធកញ្ញា បានបំពេញតួនាទី យ៉ាងល្អ ជាប្តីល្អ ប៉ាល្អ និងផ្តល់ភាពកក់ក្តៅ ដល់គ្រួសារមួយនេះ មិនឲ្យទាស់ចិត្ត និង ផ្តល់តែស្នាមញញឹម។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមគ្រួសារតូចមួយនេះ បានធ្វើដំណើរទៅកាន់ឌូបៃ ដើម្បីដើរលេងកម្សាន្ត ជាលក្ខណៈគ្រួសារ។ នៅក្នុងការធ្វើដំណើរកម្សាន្តនោះផងដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានផ្តិតយករូបភាពស្អាតៗ ចែកជូនបងប្អូន ហ្វេនៗ បានទស្សនា។
ដោយឡែក បើយើងងាកទៅមើលរូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ប្អូនប្រុស ឆលីវិញ គឺពោរពេញទៅដោយ ភាពកក់ក្តៅ និង ស្នាមញញឹម ។ ប្អូនប្រុស ឆលី កាន់តែធំ កាន់តែដូចប៉ា មិនថាមុខមាត់ ឬ អត្តចរិកគឺស្រដៀងប៉ាៗ ខ្លាំងណាស់។
គួរបញ្ជាក់ផងដែរ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១៦ ខែខែឧសភា ឆ្នាំ២០២០ ដោយមង្គលរបស់អ្នកទាំងពីរ ធ្វើឡើងយ៉ាងអធិកអធម្មក្រោមវត្តមានថ្នាក់ដឹកនាំ និង ភ្ញៀវកិត្តិយស សិល្បករ សិល្បការិនី ចូលរួមកក្រើកស្ទើរមួយប្រទេសទៅហើយ រហូតមកដល់ពេលនេះ ពួកគេក៏ទទួលបានចំណងស្នេហ៍កូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់រួចទៅហើយ៕