ទប់ទឹកភ្នែកមិនជាប់នោះឡើយ ! នៅក្នុងពិធី បុ ណ្យ ស ព Bird បានធ្វើរឿងដ៏រំជួលចិត្ដមួយនេះ ជូនតាំងម៉ូ ជាលើកចុងក្រោយ
Sophea
-

នៅវិហារ Rangsit Methodist, Khlong Si ខេត្ត Pathum Thani ដែលជាកន្លែងប្រារព្ធពិធី បូ ជា ស ព របស់តាំងម៉ូ អ្នកសារព័ត៌មានរាយការណ៍ថា សាច់ញាតិ មិត្តភ័ក្តិ មិត្តភ័ក្តិ ទាំងក្នុងឧស្សាហកម្ម និងក្រៅឧស្សាហកម្ម បានមកចូលរួមនៅក្នុងពិធីនេះ ហើយបាននិយាយពាក្យលា ជាលើកចុងក្រោយ នៅក្នុងពិធី​ បុ​​​ ណ្យ ស ព របស់តារាសម្ដែងស្រី តាំងម៉ូ។ 

ចំណែកឯមិត្ដប្រុសរបស់តារាស្រីរូបនេះលោក Bird  បានធ្វើដំណើរទៅចូលរួម នៅក្នុងពិធីបុណ្យសពរបស់មិត្ដស្រីខ្លួន ទាំងទឹកមុខយ៉ាងស្រពាប់ស្រពោនជាទីបំផុត មិនតែប៉ុណ្ណោះលោក ក៏បាននាំយកមកនូវឆ្មា ៤ក្បាលដែល តាំងម៉ូ ចិញ្ចឹមនិង ស្រលាញ់ជាទីបំផុតគឺ Bob,  Munchkin, Victor និង Bambi  មកនាំជួបនាងជាលើកចុងក្រោយផងដែរ ដោយឆ្មាទាំងនោះត្រូវបានយកទៅចិញ្ចឹមដោយ Bird ក្រោយពី តាំងម៉ូ បាន ស្លា ប់ ។ 

នៅក្នុងព្រឹត្ដិការណ៍បញ្ចប់នៃកម្មវិធីនោះដែរ ដែលមិត្តភ័ក្តិ និងសាច់ញាតិគ្រប់គ្នាបាននាំគ្នាធ្វើការដាក់កម្រងផ្កាដើម្បីកាន់ទុក្ខ និងបើកកាបូបឱ្យឆ្មាទាំងបួនរបស់នាង មកកាន់ ម ឈូ ស តាមដែលអាចធ្វើទៅបាន ភ្លាមៗនោះ ម ឈូ ស ត្រូវបានធ្វើការ ដុ តជាមួយនឹងបរិយាយកាសដ៏សោកសៅបំផុត។