កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ជាមួយនិងកីឡាករបាល់ទាត់ លី វ៉ាហេទ បានឈានមកដល់ផ្លូវបំបែកហើយ ក្រោយមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លមក ។
យ៉ាងណាមិញចំពោះមូលហេតុដែលធ្វើឲ្យស្នេហារបស់តារាស្រីរូបនេះបានឈានដល់ការបែកបាក់នោះ មិនត្រូវបានម្ចាស់ខ្លួនទម្លាយនោះទេ ដោយអ្នកទាំងពីរបានជ្រើសរើសផ្លូវបែកគ្នាក្នុងលក្ខណៈស្ងាត់ស្ងៀម មិនឲ្យហ្វេនៗដឹងឡើយ ហើយដំណឹងបែកធ្លាយថាអ្នកទាំងពីរបស់តារាស្រីរូបនេះគឺនិយាយចេញពីមាត់មនុស្សជិតស្និតរបស់ សុខ សោម៉ាវត្តី ផងដែរ ។
ដោយឡែកបន្ទាប់ពីរឿងនេះល្បីបានមួយរយៈស្រាប់តែពេលនេះគេបានឃើញបុរសម្នាក់បានថតរូបស្និតស្នាលជាមួយនិង សុខ សោម៉ាវត្តី យ៉ាងខ្លាំងរួចបង្ហោះនៅលើ Story ហ្វេសប៊ុករបស់លោកហើយបានរៀបរាប់យ៉ាងដូច្នេះថា ៖ «With my love sok somavotey love you bestie »ដែលបកប្រែជាភាសាខ្មែរមានមានន័យបែបនេះថា ៖ ជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ សុខ សោម៉ាវត្តី ស្រឡាញ់អ្នកជាងគេ ។
ក្រោយឃើញបែបនេះហ្វេនៗជាច្រើនបាននាំគ្នាដាក់ការសង្ស័យថា អ្នកទាំងពីរកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែគ្រាន់មិនបង្ហាញឲ្យអ្នកគាំទ្របានដឹងដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ពីសំណាក់ម្ចាស់ខ្លួននៅឡើយទេ ដូច្នេះរឿងនេះស្ថិតនៅក្នុងការសង្ស័យតែប៉ុណ្ណោះ៕