បច្ចុប្បន្ននេះ តារាសម្តែងស្រីវ័យក្មេង កញ្ញា ឈិន មុន្នីនាថ ដែលជាតារាសម្តែងស្រីកំពុងតែឡើងកូដខ្លាំង និងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន និង អ្នកគាំទ្រ ។ តារាសម្តែងស្រីវ័យក្មេងរូបនេះ ពិតជាធ្វើឲ្យមហាជន ពិតជាកោតសរសើរទៅលើតារាសម្តែងស្រីរូបនេះជាខ្លាំង។
ឈិន មុន្នីនាថ គឺជាតារាសម្តែងមួយរូប ក្តោបបានតំណែងតួឯកក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ ដោយសារតែទេពកោសល្យ និងសមត្ថភាពនៃការសម្តែងរបស់តារាស្រីរូបនេះ ដែលជាហេតុធ្វើឲ្យមហាជន ពិតជាស្ងប់ស្ងែង និងសមត្ថភាពរបស់តារាស្រីរូបនេះជាខ្លាំង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឪពុក របស់ឈិន មុន្នីនាថ បានបង្ហោះរូបភាពកូនស្រី កាលពីនៅក្មេង ហើយឈិន កុសល ក៏បង្ហោះសារថា "ឃើញរូបហើយ ចង់តែសើចទេកូនអើយ មានបងប្អូនណាស្គាល់គាត់អត់ទេមើលទៅ?ហិហិហិ"។
គ្រាន់តែបានឃើញបែបនេះ លើបណ្តាញសង្គមហ្វេសប៊ុករបស់ឈិន មុន្នីនាថ បានបង្ហោះសារថា "ស៊ែរខ្លួនឯងកុំអោយគេថាយើងមិនទទួលស្គាល់ការពិត"។ ក្រោយពេលបានឃើញ រូបភាពរបស់តារាស្រីរូបនេះហើយ បានធ្វើឲ្យមហាជន ខមិនថា "Cuteមិនប្រែសោះអូន, គេស្រស់តាំងតែពីតូច, អ្នកណាមិនស្គាល់អ្នកម្ដាយវ័យក្មេងឈិនមុន្នីនាថ, ស្អាតមេះសុីសរូបសក់សេះពាក់បូ, នាថស្អាតតាំងពីក្មេងម៉ង៕