តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានបង្ហោះរូបភាពជាច្រើន ពីសកម្មភាពចុះជួយដល់ កុមារ ដែលមានការលំបាក ជួយដល់ជនទីទាល់ក្រ ដែលសកម្មភាពទាំងអស់នេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រំភើប និង ពេញចិត្តជាខ្លាំង ។



តារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហាញឲ្យបងប្អូន និង អ្នកលេងបណ្តាញសង្គមឲ្យបានជ្រាបថា ពេជ្រ សោភា មិនចេះនិយាយច្រើន បើធ្វើគឺ ធ្វើ ព្រោះសកម្មភាពបញ្ជាក់ច្បាស់ជាង ការនិយាយ ហើយការនិយាយពេលខ្លះ គាត់តែនិយាយ តែយកជាការមិនបាននោះទេ។




អ្នកនាង ពេជ្រ សោភា បានបង្ហោះសារថា "សំរាប់ខ្ញុំដូចជាមិនចាំបា ច់ពា ក់ពេជ្រទេ ព្រោះចោ.... រឃើញហើយស្រលាញ់អាចបា ត់ ប ង់ ជីវិត តែខ្ញុំយកពេជ្រខ្ញុំទៅបង្កើតក្តីស្រលាញ់បែបនេះគឺមិនគ្រោះ ថ្នា ក់ខ្ញុំអាចជាមនុស្សម្នាក់នៅក្នុងបេះដូងក្មេងៗដែលខ្វះខាត នោះហើយបានគេហៅថាពេជ្រក្នុងបេះដូង។ នេះជាការងារដែលខ្ញុំបំរើព្រះកន្លងមក មិននិយាយតែធ្វើ"។




គ្រាន់តែបានឃើញពីការបង្ហោះរូបភាព អមជាមួយសាររបស់ ពេជ្រ សោភា ភ្លាមក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ថា "ល្អណាស់ក្មួយស្រីធ្វើបែបនេះ ! ប៉ុន្តែមិនបាច់ពាក់ក៍បានដែរនៅតែជាពេជ្រដដែលហ្នឹង។ នេះជាដុំពេជ្រ ដែលមានតំលៃជាជាងដុំពេជ្រកើតចេញពីដុំ ថ្មដែលលោកស្រីម្នាក់មើ ល ងា យគាត់ លោកស្រីពាក់ពេជ្រមែនតែមិនប្រាកដថាច រិ ក មា យា ទ លោក ស្រីថ្លៃដូចពេជ្រលោកស្រីពាក់ទេ"។ ល្អណាស់idol កុំខ្វល់និងពួកសម្តី អត់ប្រយោជន៍ទាំងនោះអី។ ពួកអ្នកទាំងនោះ មានបានបន្តិចបន្តួចភ្លេចកំណើតខ្លួន, សូមបន្តក្ដីស្រឡាញ់នេះបន្តទៀត idolក្ដីស្រលាញ់គឺចេញពីបេះដូងពិតៗដូចខ្ញុំស្រឡាញ់ចូលចិត្ត Idol៕


























