ប្រិយមិត្តប្រាកដជាបានដឹងពីព្រះទេពកោសល្យសិល្បៈរបស់ព្រះនាងតូច សែរាជវង្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា ដែលសព្វថ្ងៃនេះ ព្រះនាងតូច កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ បានកោតសរសើរចំពោះព្រះសមត្ថភាពរបស់ព្រះនាងតូច ទាំងការប្រើប្រាស់ភាសា និង ដុងសិល្បៈ។
ជាប់តាំងពីព្រះនាងតូច នរោត្តម ជេនណា យាងចូលគម្រប់អាយុ ១០ព្រះវស្សាមក ព្រះនាងតូច កាន់តែស្រស់ស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្វីដែលកាន់តែពិសេសនោះ គឺព្រះនាងតូច បានបង្ហាញសកម្មភាពកាន់តែច្រើន នៅក្នុងវិស័យសិល្បៈ ដែលជាហេតុធ្វើឲ្យអ្នកតាមដាន និង អ្នកលេងបណ្តាញសង្គម ពិតជាស្ងប់ស្ងែងពីព្រះសមត្ថភាពរបស់ព្រះនាងជាខ្លាំង។
ដោយឡែក នៅមុននេះបន្តិច ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញឈុតក្រម៉ា យ៉ាងស្រស់ស្អាត អមជាមួយការលេងឧបករណ៍បុរាណ ដោយមានការរៀបចំតុបតែង យ៉ាងស្រស់ប្រណីត កាន់តែធ្វើឲ្យរូបភាពរបស់ព្រះនាងតូច មានភាពលេចធ្លោរឡើង មួយកម្រិត។ អ្វីដែលកាន់តែទាក់ទាញចិត្តមហាជន ឲ្យល ង់នោះ គឺនៅលើក្រម៉ា មានប៉ាក់ជាអក្សរ "កម្ពុជា " យ៉ាងស្រស់ស្អាត។
យ៉ាងណាមិញ បើងាកទៅមើលរូបភាពរបស់ព្រះនាងតូចវិញ ពោរពេញទៅដោយស្នាមញញឹម ស្រស់ស្រាយ ជាមួយនឹងការលេងភ្លេង ដោយស្នាមញញឹមមួយនេះ ពិតជាស្រស់ស្អាត ប្រកបដោយភាពជឿជាក់ បូករួមទាំងកាយវិការទន់ភ្លន់ របស់ព្រះនាងតូច កាន់តែធ្វើឲ្យ ស្រស់ស្អាតគ្មានទាស់តែម្តង។ យ៉ាងណាមិញ នៅក្នុង Caption លើផេកផ្លូវការរបស់ព្រះនាងតូច នរោត្តម ជេនណា បានឲ្យដឹងថា"ខ្មែរមានវប្បធម៌ អរិយធម៌ ពូជពង្សសាវតាពីដូនតាច្បាស់លាស់ នេះជាស្នាដៃថ្មីមួយនៃសម្រស់នារីខ្មែរដ៏ថ្លៃថ្នូរ ក្នុងឈុតក្រម៉ា"។