កម្សាន្ត ៖ ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបហើយថាសព្វថ្ងៃ តារាម្តែងនិងពិធីការិនីកូនកាត់អាល្លីម៉ង់ កញ្ញា ម៉ៃយ៉ា កំពុងតែល្បីឈ្មោះបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈគួរឲ្យកត់សម្គាល់ណាស់ ម៉ៃយ៉ា ជាតារាស្រីដែលនៅលំដាប់ជួរមុខ ហើយមានសម្លេងគាំទ្រច្រើនពីសំណាក់មហាជនខ្មែរ ។
យ៉ាងណាមិញមិនត្រឹមតែជាតារាស្រីមួយរូបដែលមានសមត្ថភាពនិងទេពកោសល្យដ៏គួរឲ្យកោតសរសើរនោះទេ កញ្ញា ម៉ៃយ៉ា ក៏ត្រូវបានមហាជនចាត់ទុកថាជាតារាខ្មែរមួយរូបដែលមានរូបសម្ផស្ស ស្រស់ស្អាត មិនចាញ់តារាបរទេសឡើយ ។
ជាមួយគ្នានេះដែរថ្មីៗនេះ តារាសម្តែងកូនកាត់អាល្លីម៉ង់ រូបនេះបានធ្វើឲ្យហ្វេនបើកភ្នែកធំៗក្រោយឃើញកញ្ញា បង្ហោះរូបថតអួតសម្រស់ប៉ុន្មានសន្លឹកនៅលើហ្វេសប៊ុក មើលទៅរូបថតនោះពិតជាមានភាពទាក់ទាញ ទាក់ភ្នែកនិងទាក់ចិត្តអ្នកទស្សនាខ្លាំងណាស់ រហូតធ្វើឲ្យហ្វេនៗទ្រាំមិនបានក៏ចូលទៅសរសើរ កញ្ញា ម៉ៃយ៉ា គ្រប់ៗគ្នាផងដែរ ៕










