អតីតបេក្ខភាព Cambodian Idol កញ្ញា នាង គន្ធា ដែលជាបេក្ខភាពមួយរូប ស្ថិតនៅក្នុងដួងចិត្តមហាជន តាំងពីក្មេងស្រីម្នាក់ បានឈានជើងចូលវិស័យសិល្បៈដំបូង ដោយបានចូលរួមប្រកួត នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ បានទទួលការស្វាមគន៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការ ក៏ដូចជាមហាជន ។
ដោយសារតែទឹកដមសំលេងដ៏ពីរោះ របស់នាង គន្ធា បានបង្ហាញឲ្យមហាជនបានស្តាប់កម្សាន្ត និងជាប់ចិត្តមក ធ្វើឲ្យនាង គន្ធា ក្លាយទៅជា តារាចម្រៀងក្នុងដួងចិត្តមិត្តៗអ្នកស្តាប់ តាំងពីថ្ងៃដែលរូបនាង ឈានជើងចូលវិថីសិល្បៈ ជាលើកដំបូងមកម្ល៉េះ។ នាង គន្ធា ត្រូវបានគេចំណាំបានថា នាង គឺជា បេក្ខភាព មិនបានទទួលជោគជ័យ នៅក្នុង កម្មវីធី Cambodian Idol នោះទេ តែក៏ត្រូវបានខាងផលិតកម្ម សាន់ដេ បានមើលឃើញពីទេពកោសល្យ និងទឹកដមសំលេងរបស់ ក្មេងស្រីម្នាក់នេះ។
មកទល់ នឹងពេលនេះ យុវតី នាង គន្ធា កាន់តែមានកេរ្តិ៍ល្បីល្បាញ ហើយមានអ្នកគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីរូបនាង បានចេញបទចម្រៀង នៅក្នុងផលិតកម្មសាន់ដេ ជាលើកទីមួយ។ តួយ៉ាង បើងាកទៅមើលពីរូបសម្រស់ របស់តារាចម្រៀងស្រីរូបនេះ កាលពីរូបនាងឈានជើង ចូលសិល្បៈដំបូង និង មកដល់ពេលនេះ ពិតជាមានភាពខុសប្លែកគ្នាខ្លាំងមែនទែន មិនថា រូបសម្រស់ ពណ៌សម្បុរ រូបរាង និងការនិយាយស្តីរបស់នាង ពិតជាគួរឲ្យស្រឡាញ់ ខ្លាំងណាស់។
មានវិដេអូ៖