ឪពុកទុក កាំ ភ្លើ ង មិនប្រយ័ត្ន ត្រូវកូនប្រុសអាយុ ៨ឆ្នាំ យកទៅលេង បណ្ដាលឱ្យ រា កៃ បា ញ់ ត្រូវកូនស្រីពីរនាក់ បណ្ដាលឱ្យ...
Sophea
-

ប៉ូលីសបាននិយាយថា ក្មេងប្រុសអាយុ 8 ឆ្នាំម្នាក់នៅក្នុងរដ្ឋ Florida ដោយចៃដន្យបាន បា ញ់ ស ម្លា ប់ ក្មេងស្រីទារកម្នាក់កាលពីចុងសប្តាហ៍មុន ខណៈដែលកំពុងលេងជាមួយ កាំ ភ្លើ ង ខ្លី របស់ឪពុកគាត់។ ចំណែក​ប្អូនស្រី​អាយុ​២​ឆ្នាំ​របស់​កុមារារូបនោះ ក៏​រ​ ង ​ គ្រោះ​ ដោយត្រូវ​ រ ​ង ​ រ បួ ស ផង​ដែរ ។

Pensacola, Florida Sheriff Chip Simmons បាននិយាយថា ឪពុករបស់ក្មេងប្រុសនោះឈ្មោះ  Roderick Randall អាយុ 45 ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទធ្វេសប្រហែស កាន់កាប់ អា វុ ធ ខុ ស ច្បា ប់ ដោយបានធ្វើការដកហូតវត្ថុតាង កាំ ភ្លើ ង ផងដែរ ដែលជារបស់បុរសជាឪពុក ។

ឧ ប ទ្ទ វ ហេ តុ នេះបានកើតឡើងនៅឯផ្ទះសំណាក់មួយដែលមានឈ្មោះថា Lion's Motel កំឡុងពេលដែលឪពុករបស់ក្មេងប្រុសបានជួបជាមួយមិត្តស្រីរបស់គាត់នៅក្នុងផ្ទះសំណាក់មួយនោះ ។ ជាងនេះផងដែរ បុរសជាឪពុក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​មាន ​អា វុ ធ កាន់កាប់ដោយខ្លួនឯងបន្ដនាពេលខាងមុខនោះឡើយ ​ដោយ​សារ​តែ​ ប ទ ​ឧ ក្រិ ដ្ឋ ​របស់​គាត់។

Roderick Randall បាននាំកូនប្រុសរបស់គាត់ ខណៈដែលមិត្តស្រីរបស់គាត់បាននាំកូនភ្លោះអាយុ 2 ឆ្នាំ និងកូនស្រីអាយុ 1 ឆ្នាំទៅធ្វើការជួបគ្នានៅក្នុងផ្ទះសំណាក់ខាងលើ ។ លោក Roderick Randall បានចាកចេញពីសណ្ឋាគារជាមួយនឹងការទុកអា វុ ធ របស់គាត់ "នៅក្នុងទូ" ដោយ ក្មេងប្រុសអាយុ ៨ឆ្នាំដឹងថា កាំ ភ្លើ ង លាក់ទុកនៅទីណា រួចក៏យកវាមកលេងជាមួយនឹងប្អូនស្រីពីរនាក់ ខណៈ ដែលនារីជាសង្សារឪពុកកំពុងតែដេកលក់ នេះបើយោងតាម ប៉ូ លី ស បានប្រាប់សន្និសីទសារព័ត៌មានមួយ។

"បន្ទាប់ពីក្មេងប្រុស ដ ក កាំ ភ្លើ ង ខ្លីចេញពីស្រោម គាត់បាន បា ញ់ ជាច្រើនគ្រាប់ទៅលើកុមារីអាយុ 1 ឆ្នាំ បណ្តាលឱ្យ ស្លា ប់ ។  គ្រា ប់ កាំ ភ្លើ ង ក៏បានឆ្លងកាត់ប៉ះកុមារីអាយុ   2 ឆ្នាំម្នាក់ទៀតដែលបណ្ដាលឱ្យ រ ង រ បួ ស ដែលរំពឹងថានឹងឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ "។

កុមារីអាយុ 1 ឆ្នាំ ដែលបានបាត់បង់ជីវិត 

ឪពុករបស់ក្មេងប្រុសបង្កហេតុ


យោងតាមរបាយការណ៍ថ្មីៗនេះ ដែលចេញផ្សាយដោយក្រុមតស៊ូមតិការគ្រប់គ្រង កាំ ភ្លើ ង Everytown for Gun Safety បាននិយាយថា ជារៀងរាល់ឆ្នាំ កុមារអាមេរិករាប់រយនាក់ រកឃើញ អា វុ ធ ដែលមិនមានសុវត្ថិភាពនៅក្នុងទូខោអាវ តុដាក់ទូដាក់គ្រែ ឬ ក្នុង ស្រោម កាំ ភ្លើ ង។

ក្រុមនេះបានប៉ាន់ប្រមាណថា "ការ​ បា​ ញ់ ប្រ ហា រ ដោយអចេតនា" ទាំងនេះដោយ អ នី តិ ជ ន បាន ស ម្លា ប់ មនុស្សជាមធ្យម 350 នាក់ក្នុងមួយឆ្នាំ។