តើបន្ទះឈីប NPU ជាអ្វី? បច្ចុប្បន្នមានទូរស័ព្ទណាខ្លះដែលបំពាក់បន្ទះឈីបនេះ? សម្រាប់បន្ទះឈីប Marisilicon X គឺមានបំពាក់លើកំពូលស្មាតហ្វូន OPPO Find X5 Pro តែមួយគត់ និងដំបូងបង្អស់ដែល OPPO បង្កើតដោយផ្ទាល់។ ជាក់ស្តែងកាលពីព្រឹត្តិការណ៍ OPPO Inno Day 2021 ក្រុមហ៊ុន OPPO ក៏បានបង្ហាញពីសមិទ្ធផលថ្មីៗចុងក្រោយ ព្រមទាំងណែនាំបច្ចេកវិទ្យាទំនើបៗរបស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល ដែលក្នុងនោះមានបន្ទះឈីប NPU និងផលិតផលផ្សេងៗជាច្រើនទៀត។
ដូចនេះចង់ដឹងថា តើបន្ទះឈីប NPU បំពាក់នៅលើកំពូលស្មាតហ្វូន OPPO Find X5 Pro មានសមត្ថភាពខ្លាំងកម្រិតណា? តោះ! មកជជែកគ្នាពីលក្ខណៈពិសេសរបស់បន្ទះឈីបនេះទាំងអស់គ្នា។ នេះអាចនិយាយបានថាជាអំណោយផលខ្ពស់បំផុតសម្រាប់ OPPO Find X5 Pro បង្កប់ដោយបន្ទះឈីប NPU ដែលពោរពេញដោយសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ, និងប្រសិទ្ធភាពនៃការថតវីដេអូកម្រិត 4K នៅពេលយប់ខ្ពស់ជាងមុន 20ដង ព្រមទាំងប្រើប្រាស់ថាមពលទាបជាងមុនពាក់កណ្តាល។
ពិតជាមិនធម្មតាមែនសម្រាប់បន្ទះឈីប NPU ដែលបំពាក់លើ OPPO Find X5 Pro ហើយមិនសរសើរមិនបានទៅលើក្រុមហ៊ុន OPPO ដែលបានអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័ស និងបានយកចិត្តទុកដាក់ខ្ពស់ផ្តោតសំខាន់លើការថតពេលយប់ឲ្យកាន់តែអស្ចារ្យ ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូនៅពេលយប់។ មិនតែប៉ុណ្ណោះកំពូលស្មាតហ្វូន OPPO Find X5 Pro ក៏ទទួលអត្ថប្រយោជន៍ពីបន្ទះឈីបនាគរាជ Qualcomm Snapdragon 8 Gen 1 ជំនាន់ចុងក្រោយ ដែលមានអង្គគណនាកម្រិត Octa-core អូសល្បឿនបាន 3.0GHz រត់នៅលើប្រព័ន្ធ Contex-X2 មានរ៉េមទំហំ 12GB LPDDR5 ជាមួយនឹងអង្គផ្ទុកទំហំ 256GB UFS3.1 ។ ចំណែកកម្លាងម៉ាស៊ីនរត់លើ OPPO Find X5 Pro គឺគ្មានអ្វីឲ្យយើងបារម្មនោះទេ ដោយរាល់កម្មវិធីប្រើប្រាស់ និងហ្គេមទាំងឡាយគឺអូសទៅបានយ៉ាងរលូនពុំមានបញ្ហាឡើយ។
មួយវិញទៀត អ្វីដែលគេគ្រប់គ្នាកំពុងផ្ទុះការចាប់អារម្មណ៍នៅលើកំពូលស្មាតហ្វូន Find X5 Pro ដោយ OPPO បានសហកិច្ចប្រតិបត្តិការគ្នាជាមួយម៉ាកកាមេរ៉ា Hasselblad កម្រិតកំពូលដ៏ល្បីឈ្មោះផុតលេខទូទាំងប្រទេស ហើយក៏ព្រោះតែសមត្ថភាពដ៏អស្ចារ្យក្នុងការគ្របគ្រងពណ៌ នៃគ្រប់សន្លឹករូបសុទ្ធតែសម្រេចបាននូវស្តង់ដារខ្ពស់ និងពណ៌ល្អដាច់ភ្នែកពី Hasselblad Natural Colour Calibration ទើបធ្វើឲ្យកិច្ចសហការក្លាយជារឿងដ៏ស័ក្កិសមបំផុតនៅលើកំពូលស្មាតហ្វូន OPPO Find X5 Pro ស៊េរីថ្មីចុងក្រោយបង្អស់។ ហើយចំពោះកិច្ចសហការនេះ OPPO និង Hasselblad បានប្រតិបត្តិការ Software ទៅលើ ប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូចដែលប្រៀបបានដូចនឹងពណ៌ប្រ៊េន HERMES និង ឡានស្ព័ត Lamborghini មុខងារ X-Pan Mode ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការថតប្រចាំថ្ងៃ និងសំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។
តោះត្រៀមខ្លួនបង្កើតអនាគតក្នុងពេលបច្ចុប្បន្នជាមួយកំពូលស្មាតហ្វូនដែលល្អបំផុតរបស់ OPPO គឺ OPPO Find X5 Pro 5G ! ជួបគ្នាក្នុងពេលឆាប់ៗនេះ… សម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់កំពូលស្មាតហ្វូននេះសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕