ដូចដែលពុកម៉ែងបងប្អូនៅលើបណ្តាញសង្គមបានជ្រាបហើយថាពេលនេះបញ្ហាប្តីរបស់របស់ អេតមីន ជីង ចក់ ជាមួយនិងអតីតប្រពន្ធឈ្មោះ ទ្រិញ ផល្លា បានកំពុងតែល្បីខ្លាំងនៅក្នុងស្រុកខ្មែរ និងមានមហាជនជាច្រើនកំពុងតែរងចាំតាមដានក្រោយភាគីទាំងសងខាងចេញមកបកស្រាយយកត្រូវរាងខ្លួន ។
យ៉ាងណាមិញចំពោះរឿងនេះបើយើងសង្គេតមើលតាមការជាក់ស្តែងគឺអតីតភរិយារបស់ ជីង ចក់ រកការរិះគន់ខ្លាំងណាស់ មានមហាជនទូទាំងប្រទេសបានធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់រូបនាង ប៉ុន្តែមើលទៅ អតីតប្រពន្ធ ជីង ចក់ ហាក់បីមិនមានការខ្វល់ខ្វាយអ្វីសូម្បីតែបន្តិច ហើយថែមទាំងក្លាហានហ៊ានចេញមកធ្វើការ ឆ្លើយតបទៅកាន់ការរិះគន់របស់មហាជនថែមទៀតផង ។
ដោយឡែកនៅមុននេះបន្តិចអ្នកលេងបណ្តាញសង្គមហាក់បីមានការហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ អតីតប្រពន្ធ ជីង ចក់ ឈ្មោះ ទ្រិញ ផល្លា នេះបានបង្ហោះសារថាក្រោយមានរឿងជាមួយនិង ជីង ចក់ ហើយមិនត្រឹមតែមានមហាជនមួយប្រទេសបានស្គាល់នាងនោះទេ ហើយថែមទាំងមានខ្មែរនៅក្រៅប្រទេសជាច្រើនបានឆាតមកសូមស្រឡាញ់នាងភ្លូកទឹកភ្លូកដីផងដែរ ។
នេះជាសារដែល ទ្រិញ ផល្លា បានបង្ហោះនៅមុននេះបន្តិច ៖« រឿង57មុឺនផ្អើលពេញប្រទេសហើយនៅមានអ្នកឆាតមកសុំស្នេហ៍អ្នកអាមេរិកចង់ឡើងមកជួប ហីអត់ខ្លាចអូនបោកលុយហើយប្ដឹងដាក់ គុ កទេហ? » ៕



