ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាកំប្លែងវ័យក្មេង និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ អ្នកនាង នីឡា បានចាប់ដៃសាងគ្រួសារជាមួយប្រុសសង្ហារម្នាក់ ដោយមានការរៀបចំកម្មវិធីមង្គលការយ៉ាងអធិកអធម នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ដោយមានការសាច់ញាតិ បងប្អូន មិត្តភក្តិរួមអាជីព ជាច្រើនបានអញ្ជើញចូលរួម។



បន្ទាប់ពីរៀបចំពិធីមង្គលការ ចប់សព្វគ្រប់អស់ហើយ ស្រាប់តែរំលងបានប៉ុន្មាន តារាកំប្លែង នីឡា ក៏បានប្រកាដំណឹងល្អ ថាខ្លួនកំពុងតែក្លាយជាម្តាយរបស់កូនហើយ ដោយមកទល់នឹងពេលនេះ កូននៅក្នុងផ្ទៃរបស់អ្នកនាង គឺមានអាយុដល់ទៅ ជាង៣០សប្តាហ៍ហើយដែរ។



ដោយឡែកបើមើលពីរូបសម្រស់របស់តារាកំប្លែងរូបនេះ បើនិយាយទៅ គឺរាងឡើងគីឡូបន្តិច តែសាច់ឈា ម នៅតែស្រស់ស្អាត និង មានអារម្មណ៍ថា នីឡា ហាក់គ្មានប្រែប្រួលទាល់តែសោះ ស្បែ ក សភ្លឺថ្លា អាចនិយាយបានថា ស្ទើរតែស្អាតជាង ពេលធម្មតាទៀតផង។








































