គ្រប់គ្នាប្រាប់ជាបានស្គាល់រួចមកហើយ ពីវត្តមានរបស់លោក អ៊ឹម ជីវ៉ា ដែលជាអ្នកសារព័ត៏មានដ៏ឆ្នើម និងទទួលបានពានរង្វាន់ កាលពីពេលថ្មីៗនេះ ថែមទៀតផង។ លោក អ៊ឹម ជីវ៉ា គឺជាបុគ្គលម្នាក់ មានសន្តានចិត្តល្អ ជួយដល់អ្នកជួបទុកលំបាក ពិសេសគឺលោកធ្លាប់បានផ្តល់ឱកាសឲ្យអ្នកមានសមត្ថភាពជាច្រើននាក់ ដែលមានបំណងចង់ចូលសិល្បៈផងដែរ។



នៅថ្ងៃនេះ លោក អ៊ឹម ជីវ៉ា និង ក្រុមគ្រួសារ បាននាំគ្នាទៅលេងភ្នំតាម៉ៅ យ៉ាងសប្បាយរីករាយ ព្រមទាំងថតរូបភាពជាមួយក្រុមគ្រួសារ និងសត្វដែលនៅក្នុងភ្នំតាម៉ៅ ជូនបងប្អូនបានទស្សនា។ លោកបានបង្ហោះសារថា "រសៀលនេះខ្ញុំបាទ នាំក្រុមគ្រួសារមកលេងភ្នំតាម៉ៅ ! មកសម្ភាសន័មីជ្រូកព្រៃ សួវាថាដូចសំដីគេនិយាយចោ ទអត់ហ ... ង?? បើបងប្អូនចង់មកលេង សំបុត្រចូលទស្សនាសត្វព្រៃភ្នំតាម៉ៅ តម្លៃ 5000រៀលក្នុង១នាក់ ! ភ្នំតាម៉ៅគឺបើកដំណើការធម្មតា សូមបងប្អូនមកចូលទស្សនានៅពេលណាទំនេរមកអោយបានច្រើនកុះករ កុំស្រលាញ់តែមាត់ "។



ហើយក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ធ្វើជាមនុស្សកុំចេះតែមួលប ង្កា ច់ សត្វ បើវានៅតែក្នុងទ្រុ ងនិងទៅបំផ្លាញអាណាកើត, ហេីយយកបទសម្ភាសន៍ពីជ្រូកព្រៃមិចហេីយបង, ហួសចិត្តចេះនិយាយចឹងទៅកើត៕











