VannDa នឹងចូលរូមក្នុងព្រឹត្តិការណ៏បើកដំណើរការនៃ vivo សេរី V25 ថ្មី ក្នុងតំណែងជាទូតសុឆន្ទៈ

ក្រុមហ៊ុន vivo Cambodia បានស្វាគមន៏ ក៏ដូចជា អបអរសាទរ លោក Vann Da - វណ្ណដា ក្នុងនាមជាទូតសុឆន្ទៈប្រុស ចាប់ពីខែសីហានេះ ឆ្នាំ ២០២២ នេះតទៅ ។ អ្វីដែលពិសេសទៀតនោះលោក Vann Da - វណ្ណដា ក៏ដូចជាក្រុមការងារបានកំពុងត្រៀមនូវអ្វីដែលប្លែកៗជាមួយនឹងស្មាតហ្វូនម៉ូឌែលថ្មីដែលក្រុមហ៊ុន vivo ត្រៀមបង្ហាញនៅពេលបន្តិចទៀតខាងមុខនេះ ជាមួយនិង មុខងារពិសេសៗដែល អតិថិជនភាគច្រើន ទទ្ទឹងរង់ចាំ ។

ជាក់ស្តែង លោក Vann Da - វណ្ណដា និង ផលិតកម្មបារាមី ធ្លាប់សហការជាមួយក្រុមហ៊ុន vivo Cambodia ក្នុងវីដេអូចម្រៀង Follow Ma Dance ។ វត្ដមានលោក Vann Da - វណ្ណដា នឹងបង្ហាញលក្ខណៈបែបខ្នាតធំ ជាមួយនិង V series ថ្មីហើយអ្វីដែលអាចបញ្ចេញបាន នៃ V25 នោះគឺ ការប្រែប្រួលពណ៏ដែរប្តូទៅតាមពន្លឺព្រះអាទិត្យ ព្រមទាំងមានសមត្ថភាពខ្ពស់ ដែលធ្វើអោយ ការផ្តិតយករូបភាពក្នុងពេលរាត្រី

ដែលធ្វើអោយ ពេញចិត្តអតិថិជន តែម្តង ។

ក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន vivo Cambodia លោក Vann Da - វណ្ណដានឹងប្រើប្រាស់ ស្មាតហ្វូន V25 series ក្នុងការបង្ហាញអតិថិជន អំពីបទពិសោធន៏ផ្ទាល់នៃឯកទេសថត ក៏ដូចជាបង្ហាញ វត្តមានរបស់លោក ក្នុងព្រឹត្តិការណ៏ដែល ត្រៀមនឹងបង្ហាញអំពី ស្មាតហ្វូនម៉ូឌែលថ្មី ជាផ្លូវការផងដែរ។

តោះរង់ចាំមើលទាំងអស់គ្នាថា លោក Vann Da - វណ្ណដា នឹងមានអ្វីខ្លះ មកបង្ហាញ ដល់អតិថិជនជាមួយនឹង V25 series នេះ ?