បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាបរួចមកហើយ លើប្រធានបទដ៏ក្តៅគគុគ កាលពីប៉ុន្មានថ្ងៃមុន ដោយបេក្ខជន លីម តិចម៉េង និង បេក្ខជន ថុល សុភិទិ ក្រោយពេលហ្វេនៗ BTS បានឃើញសារ កាលពី២ឆ្នាំមុន បណ្តាលឲ្យរូបលោករងការរិះគន់ឡើងស្ពឹកមុខ។
យ៉ាងណាមិញ ចំពោះបេក្ខជន ទាំងពីររូបនេះនៅតែរឹងមាំ បន្តក្តីស្រមៃរបស់ខ្លួន ក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol ដោយបេក្ខជន ទាំងពីររូបនេះ តែជា Idol នៅក្នុងចិត្តរបស់មហាជន។ នៅពេលដែលបេក្ខជន លីម តិចម៉េង និង បេក្ខជន ថុល សុភិទិ ឡើងច្រៀងសំលេងហោរកញ្ជ្រៀវរបស់ទស្សនិកជន ពិតជាខ្លាំងក្លា ដែលធ្វើឲ្យបេក្ខជន ទាំងពីររូបនេះ មានកំលាំងចិត្តខ្លាំងឡើង។ អារម្មណ៍រំភើបចិត្ត និង ក្តីស្រឡាញ់របស់បងប្អូនមកកាន់បេក្ខជន តិចម៉េង ពិតជាធ្វើឲ្យបេក្ខជនរូបនេះ ទប់ទឹកភ្នែកមិនបាន រហូតធ្វើឲ្យ តិចម៉េង ស្រក់ទឹកភ្នែក នៅលើឆាកតន្រ្តីដ៏ធំមួយនេះ នៅកណ្តាលមហាជនជាច្រើន មិនថាអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនាតាមការឡាយរបស់ ទូរទស្សន៍ហង្សមាសនោះទេ សុទ្ធតែបានឃើញ ពីក្តីរំភើបរបស់តិចម៉េង។
បើងាកមកមើល បេក្ខជន លីម តិចម៉េង វិញ តិចម៉េង បានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា «អាក្រ បី» មកបកស្រាយជូនមហាជនបានទស្សនា និងស្តាប់កម្សាន្តនៅក្នុងរាត្រីនេះ។ តិចម៉េង បានធ្វើឲ្យអ្នកទស្សនា ដួល.ដើម. ក ជាមួយ ខណៈពេលរូបលោកបានបកស្រាយចប់ ភ្លាមនោះគណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា បាននិយាយថា មិនថាតែតិចម៉េង ទេដែលមានស ម្ពា ធ សូម្បីតែបេក្ខជន បេក្ខនារីជាច្រើនរូបទៀតក៏ធ្លាប់សមានស ម្ពា ធដូចគ្នា ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ទោះបីមានសម្ពា ធ យ៉ាងណាក៏ដោយពួកយើង នៅតែមានស្នាមញញឹម ពួកយើងនៅតែបញ្ចេញនូវសមត្ថភាព ពួកយើងនៅតែធ្វើឲ្យបាន នៅក្នុងយប់នេះ៕
មានវិដេអូ នៅនាទី ១ម៉ោង និង ០០នាទី សូមទស្សនាទាំងអស់គ្នា៖