កម្សាន្ត ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារាចម្រៀងស្រី សុខ សីឡាលីន ដែលបច្ចុប្បន្ននេះត្រូវបានគេចាត់ទុកថាជាតារាចម្រៀងស្រីមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស តាមរយៈទេពកោសល្យដ៏អស្ចារ្យរបស់នាងនៅក្នុងវិស័យសិល្បៈ ។
ដោយឡែក សុខ សីឡាលីន មិនត្រឹមតែជាតារាចម្រៀងស្រីមួយរូបដែលមានទឹកដមសំឡេងពិរោះ និងអាចច្រៀងបទចម្រៀងបានច្រើនទម្រង់ និងច្រើនភាសានោះទេ ពិតណាស់តារាចម្រៀងស្រីរូបនេះត្រូវបានគដឹងថាជាតារាចម្រៀងមួយរូបដែលមាន សម្រស់ស្រស់ស្អាតគួរឲ្យស្រឡាញ់ផងដែរ ។
យ៉ាងណាមិញថ្មីៗនេះគេបានឃើញតារាចម្រៀង សុខ សីឡាលីន បានតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់បែបបុរាណតែងខ្លួនរបៀបជាអ្នកស្រែចំការ មើលទៅគឺពិតជាស្អាតប្លែក និងគួរឲ្យទាក់ទាញមែនទែនព្រោះមិនងាយឃើញតារាចម្រៀងស្រីរូបនេះតែងខ្លួនបែបនេះទេ ដល់ពេលឃើញនាងតែងខ្លួនបែបនេះហ្វេនៗនាំគ្នាសរសើរមិនដាច់ពីមាត់ផងដែរ ៕
ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោម ៖