កម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូលកាលទី៤ បានឈានដល់សប្តាហ៍ទី៥ ផងដែរ ដោយនៅក្នុងនោះ ក៏មានបេក្ខជន បេក្ខនារី ជាច្រើនបានទៅកាន់វគ្គបន្ត និង មានបេក្ខជន ខ្លះទៀតក៏ត្រូវបានធ្លាក់នៅក្នុងសប្តាហ៍នេះផងដែរ។ ដោយឡែកនៅក្នុងវគ្គ Live Show សប្តាហ៍ទី៥ កាលពីយប់មិញនេះ មានបេក្ខជន ចំនួនដល់ទៅបីរូបឯណោះ ដែលមិនអាចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។
បើងាកទៅមើលទីសមត្ថភាពរបស់បេក្ខជន ស៊ឹម ចាន់ពន្លឺ នៅក្នុងសប្តាហ៍នេះវិញ បានលើកយកបទចម្រៀងមួយបទ ក្រោមចំណងជើងថា "របាំចងស្នេហ៍" ដែលជាសំនៀងដើម គឺលោក ខាន់ ជេមស៍ ។ បន្ទាប់ពីបកស្រាយបទចម្រៀងនេះចប់ គណកម្មការ ទាំងបួននាក់ ក៏បានសរសើរចំពោះសមត្ថភាពរបស់បេក្ខជន ស៊ឹម ចាន់ពន្លឺ ដូចសប្តាហ៍មុនអញ្ចឹង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ ទៅមើលតារាមច្រៀងប្រុស លោក ម៉ៃ សុគន្ធ ដែលគ្រប់គ្នាដាក់រហ័សនាមឲ្យថា តារាកំពូលទើសឯណោះវិញ ក៏បានលើកឡើងថា "សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ សមត្ថភាព សំលេង កុំបោះ ទៅ លើ រូប សម្រស់ ណា ហេតុអីគ្រូពេទ្យត្រូវបានជាប់ ទៅ វគ្គបន្ត ទាំងដែលការ ច្រៀងអ ន់ ខ្លាំ ង ជា ង បេក្ខជន3នាក់ដែលបានចាកចេញ សំរាប់ខ្ញុំ គ្រូពេទ្យវគ្គនេះ ច្រៀង បទបែបមនោសញ្ចេតនា របៀបខ្មែរគឺ Zero
1 ច្រៀងមិ នច្បា ស់អក្ខរាវិរុទ្ធ( ច្រៀងសូរ ហ្សូវ បែបអ្នកជិតខាង), 2 ច្រៀង មិ នស្មើរគ្រា ប់តុ ងភ្លេង, 3 ច្រៀងភ្លា ត់ៗ, 4 ច្រៀងគ្មា នមនោសញ្ចេតនា, 5 ច្រៀង ដោយគ្មា នទំនុ កចិត្ត ភ្លេងទៅដោយភ្លេង ច្រៀងទៅដោយច្រៀង មិនចូលគ្នា, 6 គ្មានអឺន គ្មានថ្នម ដល់ពេលថ្នម ថ្ន មពេក ឡើង ភ្លាវតុង, 7 ដង្ហើមខ្លី ច្រៀងអោយតែបានៗ …. សូមបងប្អូនមេត្តា បោះ ឆ្នោ ត រកអ្នកមានសំលេងពិ រោះប្លែ កមានតែមួយ មកកាន់ពានណា ព្រោះជាពា នលំដាប់ ពិភពលោក កុំអោយ ខ្មា ស់ ប្រទេសជិតខាង យើង"។
មិនអស់ត្រឹមតែប៉ុណ្ណឹងនោះទេ លោក ម៉ៃ សុគន្ធ ក៏បានធ្វើការបកស្រាយត្រាប់តាមតារាបេក្ខជន លោក ស៊ឹម ចាន់ពន្លឺ ថែមទៀតផង ។ បើចង់ដឹងថា ចម្រៀងមួយបទនេះ ពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖