កម្សាន្ត ៖ សឹងតែមិនគួរឲ្យជឿសោះថា ក្រោយពេលចេញពីពន្ធធនាគារមក ពេលនេះ DJ LION ដែលធ្លាប់ជាតារាដ៏ល្បីឈ្មោះម្នាក់នៅក្នុងស្រុកខ្មែរកាលពីឆ្នាំ២០០០ជាងនោះពេលនេះរកតែការងារធ្វើមិនបានផង ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ពិធីករប្រុសលោក សុខ រ៉ាសុី នៅមុននេះបន្តិចបានរៀបរាប់ពីទុកលំបាករបស់ DJ LION ដូច្នេះថា ៖ « ពេលជួបបង ប្អូនទប់ទឹកភ្នែកមិនចង់បានទេ! បើចង់អោយស្រុកខ្មែរ យើងសំបូរមនុស្សល្អ ទាល់តែ បងប្អូន លើកលែងអោយ អ្នកដែលដឹងខ្លួនខុស ចេះកែខ្លួន ឥលូវគាត់ចេញមកវិញហើយ បងឡាយអែន -DJ LION - ចេញមកវិញ គាត់អត់មានការងារទាល់តែសោះ រាល់ថ្ងៃជួយរៀបចំបាយទឹកអោយប្អូនគាត់ ជាជាងអ៊ុតសោះ នៅតូបគួរអោយអាណិតណាស់! បើបងប្អូន រឺ agency មានការងារជួយហៅ គាត់ផង TEL: 0965002738 បើចង់ជួយជាថវិការដល់គាត់កំពុងជួបការលំបាក នេះជាគណនេយ្យរបស់គាត់ ABA: 004 351 768 Name: HEM BORITH » ៕
សូមទស្សនារូបភាពខាងក្រោម ៖