ទម្លាយ​រឿង​គ្រូពេទ្យ​-​គិលានុបដ្ឋាយិកា​មួយក្រុមនិយាយ ចំ អ ក ឡ ក ឡឺយ ថា កូនដែល ​ Weir-Vicky កំពុងតែពពោះនោះគឺជាកូនដែល...
Sophea
-

បន្ទាប់ពីតារាសម្ដែងដ៏ល្បីលោក Weir Sukolwat  និងភរិយាដ៏ស្រស់ស្អាត Vicki Pemonya បានប្រកាស ដំណឹងល្អ ថានាងមានផ្ទៃពោះកូនដំបូងនៅថ្ងៃបុណ្យម្ដាយឆ្នាំ 2022 នាពេលកន្លងមក ចំពេលមានក្តីរីករាយពីក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្របាននាំគ្នាធ្វើការអបអរនិងសប្បាយចិត្ដជាខ្លាំងក្រោយពីទទួលបានដំណឹងមួយនេះ ។ 

ថ្មីៗនេះ ថ្ងៃនេះ (15 សីហា) Twitter @RedSkullxxx បានបង្ហាញរូបភាពនៃការអត្ថាធិប្បាយរបស់វេជ្ជបណ្ឌិត ដែលមានអ្នកតាមដានរាប់សែននាក់។ ដែល​បាន​បង្ហោះ​ព័ត៌មាន​នៃ​ការ​មាន​ផ្ទៃពោះ​របស់ Vicky ប៉ុន្តែ​វា​បង្ហាញ​ថា​ទាំង​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា ដែល​ប្រើ​រូប​ Profile ស្លៀក​ឯកសណ្ឋានជាគ្រូពេទ្យដែលបានធ្វើការពិនិត្យជូនអ្នកម្ដាយខាងលើនេះ បាន​ចូល​មក​បញ្ចេញ​មតិ​យ៉ាង​សប្បាយចិត្ដ បែបឡកឡឺយ បន្ទាប់ពីពិនិត្យឃើញថា នាងកំពុងធ្វើការពពោះកូនដំបូង ដោយបាននិយាយថា មានកូនមុនពេលរៀបការ ជាពិសេសថែមទាំងបាននិយាយថាជាកូនកើតមិនគ្រប់ខែថែមទៀតផង ។  

មហាជនអ្នកលេងបណ្ដាញសង្គមភាគច្រើនបាននិយាយថា ថ្វីត្បិតតែមតិរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា គឺជាមតិផ្ទាល់ខ្លួន ប៉ុន្តែ​ពេល​បញ្ចេញ​មតិ​ក្នុង​នាម​ជា​គ្រូពេទ្យ​បែប​នេះ​ គួរតែមានវិជ្ជាជីវៈ មើលឃើញពីភាពសមស្រប និងក្រមសីលធម៌វិជ្ជាជីវៈ ក្រោយ​រឿង​នេះ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង។ វេជ្ជបណ្ឌិតដែលជា ម្ចាស់ទំព័រ  Twitter នោះ បានធ្វើការលុបសាររបស់ខ្លួនយ៉ាងប្រញាប់ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែត្រូវ​អ្នក​និយម​លេង​អ៊ីនធឺណិត​ចាប់សារនោះបាន លត់យ៉ាងចាស់ដៃផងដែរ​។