កាន់តែស្អាត ! តារាសម្តែងវ័យក្មេង កញ្ញា សាន្ត កុសុមៈ ពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំង ជាមួយការតែងខ្លួនធម្មតាៗរបស់នាង…
ស៊ីហៀង
-

កម្សាន្ត ៖ ពិតណាស់តាំងពីទទួលតំណែងជាម្ចាស់មកុដធីតាឯកសង្ក្រាន្ត ឆ្នាំ ២០២១ រួចមកហើយឃើញថាកញ្ញា សាន្ត កុសុមៈ កាន់តែមានភាពល្បីល្បាញខ្លាំង បច្ចុប្បន្នត្រូវបានគេដឹងថា កញ្ញា សាន្ត កុសុមៈ កំពុងតែក្តាប់ការងារសិល្បៈជាច្រើននៅក្នុងដៃ ជាពិសេសនោះគឺខាងផ្នែកសម្តែងភាពយន្តតែម្តង ។ 

យ៉ាងណាមិញ សាន្ត កុសុមៈ មិនត្រឹមតែជាតារាសម្តែងមួយរូបដែលពោពេញទៅដោយទេពកោសល្យ និងសមត្ថភាពនោះទេ កញ្ញាក៏ត្រូវបានមហាជនក្មេងចាស់ជាច្រើនបានទទួលស្គាល់ថា ជាតារាស្រីស្រករក្រោយដែលមានរូបសម្ផស្ស ស្រស់ស្អាតគួរឲ្យស្រឡាញ់ថែមទៀតផង ។ 

ដោយឡែកថ្មីៗនេះកញ្ញា សាន្ត កុសុមៈ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបថតជាច្រើនសន្លឹកហើយរូបថតទាំងនោះមើលទៅ តារាស្រីរូបនេះមិនបានតែងខ្លួនអ្វីច្រើនទេ ប៉ុន្តែសម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងមែនទែនជាពិសេសនោះគឺ កែវភ្នែកដ៏ស្រទន់របស់នាងនរណាៗឃើញហើយក៏លង់ស្នេហ៍ដែរ ៕ 

ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖​