គួររំលឹកឡើងវិញថា កាលពីពេលថ្មីៗនេះ អតីតគូដណ្តឹងរបស់ តារាចម្រៀងពេជ្រ សូលីកា ដែលគ្រប់គ្នាបានស្គាល់ ថាជាអ្នក Designer ដ៏ល្បីឈ្មោះ និងគ្រប់គ្នាបានស្គាល់ឈ្មោះថាលោក ហាន គឹម បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ជាមួយគ្នា ដោយប្រែមកជា មិត្តភក្តិវិញ ។
ក្រោយពេលបញ្ចប់ទំនាក់ទំនងស្នេហាហើយ តារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា ហាក់មានការពិបា កចិត្តជាខ្លាំង តែធ្វើជាស្រ្តីរឹងមាំ ដើម្បីចិញ្ចឹមបីបាច់ កូនប្រុស និង ប្អូនស្រី នៅតូច ឲ្យពួកគាត់មានជីវិតមួយល្អប្រសើរ ទើបតម្រូវឲ្យពេជ្រ សូលីកា ប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃឥតល្ហែរ។
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី ពេជ្រ សូលីកា ស្រាប់តែបង្ហោះសារត្អូញត្អែរ រឿងក្នុងចិត្ត ប្រាប់ទៅកាន់អ្នកគាំទ្រ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ខ្ញុំមិនដែលត្អូញត្អែ រទេ តែពេលខ្លះ ខ្ញុំពិតជា ហ ត់ ហើយតូចចិត្តនឹងជីវិតខ្លួនឯងជាខ្លាំង"។
ដោយឡែកកាលពីយប់មិញនេះ តារាចម្រៀងស្រីរូបនេះ ហាក់បានធូរស្រាលចិត្តបន្តិចហើយ ដោយនាង បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាត ព្រមជាមួយស្នាមញញឹម យ៉ាងរីករាយ ឃើញហើយគួរឲ្យស្រឡាញ់ ពេលនាង ញញឹម បែបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់។
ពេជ្រ សូលីកា បង្ហោះរូបភាពខ្លួនប៉ុន្មានសន្លឹកលើបណ្តាញសង្គម ជាហេតុធ្វើឲ្យមហាជន ពិតជាទ្រាំមិនបាន ពេលឃើញរូបសម្រស់ របស់នាង រួចមកសរសើរព្រោងព្រាត ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបេក្ខជន Cambodian Idol ថុល សុភិទិ បានចូលខមិន យ៉ាងផ្អែមល្ហែម ដោយបង្ហាញ ស្ទីកគ័រ "រូបបេះដូង" ជូនទៅពេជ្រ សូលីកា ថែមទៀតផង" ភ្លាមនោះស្រាប់តែមានអ្នកចូលខមិនថា "idol sweet ទៀតហើយ មើលហើយអៀ នជំនួស៕