ភ្នំពេញ ៖ បើនិយាយពីរាជនីក្រមា កញ្ញា មាន សូនីតា ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយថានាងគឺជាតារាសម្តែងស្រីមួយរូបដែលមានភាពល្បីល្បាញខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេ កញ្ញា មាន សូនីតា ក៏ត្រូវបានគេដឹងថាជាតារាស្រីមួយរូបដែលនិយមចូលចិត្តក្នុងការតែងខ្លួនប្លែកៗនិងបញ្ចេញភាពសុិចសុីផងដែរ ។
ដោយឡែកថ្មីៗនេះ តារាសម្តែង មាន សូនីតា បានធ្វើឲ្យហ្វេនជាច្រើនផ្ទុះការចាប់អារម្មណ៍ក្រោយឃើញនាងបង្ហាញខ្លួននៅក្នុងឈុតដ៏សុិចសុីពណ៍សមួយនៅមាត់សមុទ្រ រួចពាក់ជាមួយនិងវ៉ែនតាខ្មៅទៀត ឃើញថាសម្រស់របស់តារាសម្តែងស្រីរូបនេះពិតជាស្អាតខ្លាំងណាស់ ហើយជាពិសេសនោះគឺប្លែកភ្នែកមែនទែនពេលនេះកញ្ញា លេងស្ទាយ៍បែបនេះ ។
យ៉ាងណាមិញក្រោយឃើញ តារាសម្តែងដ៏ល្បីឈ្មោះកញ្ញា មាន សូនីតា បង្ហាញខ្លួននៅក្នុងឈុតបែបនេះហើយធ្វើឲ្យហ្វេនៗជាច្រើនបានលាន់មាត់សរសើរមិនដាច់ពីមាត់នោះទេ ថាសម្រស់របស់នាងស្អាតខ្លាំង នៅពេលដែលតែងខ្លួនម្តងៗមិនថា ក្នុងឈុតសម័យឬបុរាណនោះទេ ៕
ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោម ៖