កម្សាន្ត ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយពីកញ្ញា ជីជី ដែលជាពិធីការិនីស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា ពិតណាស់កញ្ញា ជីជី គឺជាពិធីការិនីស្រីមួយរូបដែលពូកែខាងវោហាស័ព្ទនិងមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងផងដែរ ។
ជាក់ស្តែងពេលនេះតារាស្រីរូបនេះកំពុងតែជួបទុក្ខធំក្រោយលោកយាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Pu Tin ដែលត្រូវជាបងប្អូនរបស់តារាស្រីរូបនេះបានរៀបរាប់ថា ៖« កម្មវិធីបុណ្យសពរបស់លោកយាយ បានបញ្ចប់ហើយ ។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមថ្លែងអំណរអរគុណ ដល់បងប្អូនញាតិមិត្តទាំងអស់ដែលបានចំណាយពេលវេលាមកកំដរសព មកចូលរួមពិធីបុណ្យ និងជូនដំណើរលោកយាយជាលើកចុងក្រោយ ហើយក៏សូមអរគុណដល់បងប្អូន ដែលបានផ្ញើរសារជួយរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ខ្ញុំ និងចូលជាបច្ច័យចំពោះលោកយាយផងដែរ។ សូមជូនបុណ្យកុសលទាំងអស់គ្នា» ។
ជាមួយគ្នានេះដែរនៅក្នុងរូបថតដែលម្ចាស់ហ្វេសប៊ុកខាងលើនេះបានបង្ហោះគេឃើញពិធីការិនី ជីជី បានស្រែកយំលើកដៃសំពះលោកយាយរបស់នាង ឃើញហើយពិតជាខ្លោចផ្សារណាស់ ជាពិសេសនោះគឺអាណិត ជីជី ខ្លាំងមែនទែនដែលត្រូវបាត់បង់មនុស្ស ជាទីស្រឡាញ់ ៕
សូមទស្សនារូបភាពខាងក្រោម ៖