តារាចម្រៀងស្រីស្រស់សោភា និង ជាតារាចម្រៀងម្នាក់អាចច្រៀងជាភាសាអង់គ្គេសបានយ៉ាងល្អ ព្រមមានអ្នកស្គាល់យ៉ាងច្រើន នោះគឺតារាចម្រៀងស្រី សុខ សីឡាលីន បានក្លាយជាគណៈកម្មការ ជាច្រើនកម្មវិធីមកហើយ ដោយមានមហាជនជាច្រើន កោតសរសើរពីសមត្ថភាព កញ្ញា ថែមទៀតផង។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះ ស្រាប់តែរំលឹករឿងកាលពី ៨ ទៅ ៩ ឆ្នាំមុន ថា កញ្ញា ធ្លាប់មានជំ ងឺ បា ក់ ទឹក ចិត្ត ប៉ុន្តែ មានការជួយជ្រោមជ្រែងពីសំណាក់ រៀមច្បង ជាច្រើនរូប ទើបធ្វើឲ្យ កញ្ញា សុខ សីឡាលីន ឆ្លងផុត ពីជំងឺ មួយនេះ។
ដោយឡែក កញ្ញា សុខ សីឡាលីន បានបង្ហោះសារថា "ពិតជាលើសពីរំភើប អោបបងបងៗក្នុងអារម្មណ៍កក់ក្តៅ ភាពជាបងប្អូន(រៀមច្បង),ភាពជាក្រុមការងារ ដែលប្រឹងសហការណ៍គ្នា ជាពិសេសអោបបង កញ្ញា ជានារីដូចគ្នា ពិតជាហា មទឹកភ្នែកមិនបាន បងកញ្ញាជាចំណែកមួយនៃភាពរឹងមាំរបស់ខ្ញុំ កាលខ្ញុំបា ក់ ទឹ ក ចិត្តកាល8.9ឆ្នាំមុន You gave me a hand,You raised me up,Cheer me!Gave me much more encouraging , I love You bong Aok Sokunkanhamy sister in Respected and Love "៕