ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹក្យតែងតាំងមន្ត្រីរាជការ៤រូប ជាអភិបាលរងខេត្តស្វាយរៀង។
យ៉ាងណាមិញនៅក្នុងចំណោមមន្ត្រីទាំង ៤រូបដែលត្រូវបានសម្តេចតែងតាំងនោះមានម្នាក់ដែលជាអតីតសិល្បករ ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជាគឺលោក ម៉ែន អេង ដែលជាឧត្តមសេនីយ៍ត្រីមួយរូបនៃកងយោធពលខេមរភូមិន្ទ។
សូមរំលឹកផងដែរថា លោក ម៉ែន អេង ហៅក្រៅថា អេង ឬទ្ធី គឺជាអតីតពិធីករប្រុសមួយរូបដែលមានភាពល្បីល្បាញខ្លាំង ហើយលោកក៏ជា ថ្នាក់ដឹកនាំមួយរូបនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ លោកមានឋានន្តរស័ក្តឧត្តមមន្ត្រីថ្នាក់លេខ៤ ផងដែរ ៕
ចង់ជ្រាបច្បាស់សូមអាន អនុក្រឹក្យនៅខាងក្រោម ៖