កម្សាន្ត ៖ យោងតាមវិដេអូឃ្លីបមួយបានបង្ហាញពីស្ថានភាពរបស់តារាកំប្លែង នាយ ក្រិន ថាពេលនេះលោកកំពុងតែធ្លាក់ខ្លួននិងជួបការលំបាកខ្លាំងព្រោះតែលែងសូវមានសម្លេងគាំទ្រដូចពីមុន ដូច្នេះហើយទើបធ្វើឲ្យតារាកំប្លែងប្រុសរូបនេះហាក់បីមានការស្ងប់ស្ងាត់ពីសិល្បៈឈឹងតែម្តង ។
យ៉ាងណាមិញតាមរយៈវិដេអូខ្លីមួយឃ្លីបដែលនេះយកមកបង្ហោះលើបណ្តាញសង្គមនោះនាយ ក្រិន បានធ្វើការរៀបរាប់ដូច្នេះថា« ពេលនេះខ្លួនលែងល្បីដូចមុនហើយ សព្វថ្ងៃលោកកំពុងតែដើរលេងកំប្លែងតាមភូមិដើម្បីបានលុយបន្តិចបន្តួចយកទៅចិញ្ចឹមកូនរបស់លោក ដែលកំពុងតែរងចាំលោកនៅផ្ទះ» ។
តាមរយៈពាក្យសម្តីរបស់នាយ ក្រិន បានធ្វើឲ្យមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា តារាកំប្លែងដែលធ្លាប់ល្បីទូទាំងប្រទេសបែរជាមានជីវភាពបែបនេះទៅវិញ មិនត្រឹមតែប៉ុណ្ណោះមានបងប្អូនខ្មែរជាច្រើនក៏បានសម្តែងការអាណិតអាសូរតារាកំប្លែងរូបនេះយ៉ាងខ្លាំងផងដែរ ៕