ក្រុមហ៊ុន អិល វី អឹម ស៊ី ខេមបូឌា ខូអិលធីឌី បានធ្វើសេចក្ដីប្រកាសព័ត៌មានស្ដីពីការមកដល់របស់រថយន្ដម៉ាក “GEELY” ដែលបានបង្ហាញខ្លួននៅប្រទេសកម្ពុជាក្នុងទីលានប្រណាំង YAMAMOTO Circuit នៅថ្ងៃទី ១៤ ខែតុលានេះ។
សីហា
-

Geely គឺជាក្រុមហ៊ុនរថយន្តដ៏ធំមួយដែលជាប់ចំណាត់ថ្នាក់ទី 229 ក្នុងចំណោម៥០០ក្រុមហ៊ុនរបស់ Global Fortune សម្រាប់រយៈពេល 11 ឆ្នាំជាប់ៗគ្នា ដែលមានរោងចក្រផលិតច្រើនជាង 13 នៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ និងប្រទេសចិន។ Geely មានម៉ាករថយន្តល្បីៗជាង 30 ដូចជា Volvo មកពីប្រទេសស៊ុយអែត និង Polestar ។ សម្រាប់ម៉ាកPolestar មានការលក់ជាសកលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះបានកើនឡើង 125% បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយរំពឹងថានឹងលក់បាន 50,000 គ្រឿងនៅឆ្នាំនេះ។ Polestar 2 គឺជារថយន្តដែលលក់ដាច់បំផុតជាប់ចំណាតទី2 បន្ទាប់ពីក្រុមហ៊ុន Tesla នៅក្នុងប្រទេសកូរ៉េ។

នៅថ្ងៃប្រកាសព័ត៌មានក្រុមហ៊ុន អិល វី អឹម ស៊ី ខេមបូឌា ខូអិលធីឌីបានណែនាំរថយន្ដម៉ូដែល Coolray ដែលជាម៉ូដែលតំណាងពីម៉ាករថយន្ដ Geely ។ Coolray គឺជារថយន្ត SUV ខ្នាតតូចដែលមាន 5កៅអីដែលត្រូវបាននាំចេញ និងទទួលស្គាល់ពីដំណើរការ និងបច្ចេកវិទ្យារបស់វានៅក្នុងទីផ្សារពិភពលោក។ 

ដោយសាររថយន្តប្រភេទ SUV ធុនតូចនេះកំពុងពេញនិយមពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា Coolray អាចជាម៉ូដែលដ៏ស័ក្តិសមបំផុត ដោយគិតពីរបៀបរស់នៅរបស់ប្រជាជនកម្ពុជា។ Coolray ចំនួន 30 គ្រឿងត្រូវបានកក់ទុកមុនក្នុងការមកដល់ជើងទី១នេះ។ ដូច្នេះហើយ យើងជឿថាវាអាចនាំមកនូវបែបបទថ្មីមួយចូលក្នុងទីផ្សាររថយន្តនៅប្រទេសកម្ពុជា។

រថយន្ដ Coolray ត្រូវបានបំពាក់ដោយម៉ាស៊ីន GPOWER 1.5 Turbo របស់ Volvo ដែលមានកម្លាំង 179Ps ដែលមានគុណភាពខ្ពស់។ ជាមួយនឹងដំណើរការបច្ចេកទេសដ៏ល្អឥតខ្ចោះជាពិសេសម៉ាស៊ីនរបស់រថយន្ដមួយនេះ រថយន្ដ COOLRAY គឺជារថយន្ត FULL OPTION ដែលបានបំពាក់នូវដំបូលបើក Panoramic , ទំហំកង់ 18 អ៊ីញ, កុងទ័រ Digital 7 អ៊ីញ , អេក្រង់ច្បាស់ នឹងប្រព័ន្ធ QD link ដែលមានទំហំ 10.25 អ៊ីញ ,កាមេរ៉ា Panoramic 360°, កៅអីខ្យល់ត្រជាក់ និងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ ។ លើសពីនេះ តាមរយៈការប្រើប្រាស់ពោងសុវត្ថិភាពជុំវិញរថយន្ដ រថយន្ដនេះបានគិតគូរពីសុវត្ថិភាពរបស់អ្នកដំណើរជាចំបង។

ទាក់ទិននឹងការបើកលក់ម៉ាក Geely នៅកម្ពុជា តំណាងក្រុមហ៊ុន និយាយថា ដើម្បីអភិវឌ្ឍឧស្សាហកម្មរថយន្តនៅកម្ពុជា និងសម្រាប់ប្រជាជនកម្ពុជា យើងបានដាក់លក់ម៉ាក GEELY ដែលទទួលបានការទទួលស្គាល់ទូទាំងពិភពលោកពីបច្ចេកវិទ្យា និងគុណភាពដូចជា SsangYong និងFoton។ ឥឡូវនេះម៉ាក Geely គឺនៅក្នុងជួរបន្ទាប់។

 ដោយចាប់ផ្តើមជាមួយម៉ូដែល Coolray យើងមានគម្រោងនាំយកម៉ូដែលជាច្រើនពី Geely ហើយយើងនឹងប្រាកដថា យើងអាចបង្កើនគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងរីកចម្រើនទៅជាម៉ាករថយន្តដែលបំពេញតម្រូវការ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន អិល វី អឹម ស៊ី ខេមបូឌា ខូអិលធីឌី នឹងបើកដំណើរការដាក់តាំងបង្ហាញរថយន្ដ COOLRAY នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដែលមានទីតាំងនៅជាន់ផ្ទាល់ដីក្បែងផ្សារទំនើប អ៊ីអន ជាមួយនឹងប្រម៉ូសិនពិសេសៗជូនអតិថិជនគ្រប់គ្នា។

សូមអញ្ជើញមកទស្សនាទាំងអស់គ្នា! យើងខ្ញុំនឹងបើកការដាក់តាំងបង្ហាញពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ នៅផ្សារទំនើបអ៊ីអន សែនសុខ ជាន់ផ្ទាល់ដី។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ ០៧៧ ៥០៥ ៦៥៩ ឬតេលេក្រាម៖ ០១៥ ៥០៥ ៥៥៩៕ សូមទស្សនាវីដេអូខាងក្រោម៖