ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ី ដងវែង និងជាតន្រ្តីករប្រពៃណីបុរាណ ដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ដែលមានងារជា ព្រឹទ្ធាចារ្យកោសល្យវោហារ លោកតា គង់ ណៃ។ លោកគង់ ណៃ ប្រសូត្រ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ ដែលមកដល់ពេលនេះ ព្រឹទ្ធាចារ្យមានជន្មាយុ ៧៨ឆ្នាំ។
បច្ចុប្បន្ន ព្រឹទ្ធាចារ្យ គង់ ណៃ បានសម្រាកព្យាបាលជំ ងឺ នៅមន្ទីរពេទ្យយូរហើយ ខណៈពេលនេះ ព្រឹទ្ធាចារ្យ គង់ ណៃ បានធូរស្បើយពីជំងឺ បន្តិចហើយ ប៉ុន្តែនៅមិនទាន់មានកម្លាំងអាចធ្វើដំណើរ និង សម្តែងបានដូចមុនឡើយ ។ គ្រាន់តែទទួលបានដំណឹងមួយនេះ ក៏មានបងប្អូនមហាជន និងសិល្បករ សិល្បការិនី ពិតជាមានអារម្មណ៍អាណិត ជាខ្លាំង។
ជាក់ស្តែងនៅថ្ងៃនេះ តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ លោក វណ្ណដា ដែលជាម្ចាស់បទ « Time To Rise » ដោយក្នុងបទចម្រៀងមួយបទនេះ ព្រឹទ្ធាចារ្យគង់ ណៃ លោកក៏បានអញ្ជើញចូលរួមសម្តែង នៃលេងឧបករណ៍ ចាប៉ី ដងវែង យ៉ាងពិរោះរណ្តំ ។ ជាមួយគ្នានោះ លោក វណ្ណដា បានធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់លោកតា ចំនួន ៩៩៩ ដុល្លារ ជូនដល់លោកតា គង់ ណៃ។
ក្រៅពីលោក វណ្ណដា នៅថ្ងៃនេះផងដែរ តារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា ក៏បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "ខ្ញុំជឿជាក់ថាពុកម៉ែមីងបងប្អូនពិតជាបានស្គាល់ លោកតាគង់ណៃហើយ ហើយក៏បានដឹងដែរថា គាត់កំពុងតែសម្រាកនៅមន្ទីពេទ្យដើម្បីទទួល នូវការព្យាបាលជ ម្ងឺប្រចាំកាយផងដែរ។ ដើម្បីជាការជួយសម្រួលនូវបន្ទុកការព្យាបាល ព្រឹទ្ធិចា “គង់ណៃ” ក្នុងការលើកតម្កើនស្នាដៃ សិល្បៈចាប៉ីដងវែងបន្តទៀត នាងខ្ញុំសូមឧបត្ថម្ភ ថវិការផ្ទាល់ខ្លួន 500$ និង សូមអំពាវនាវ ជនរួមជាតិរៃអង្គាសថវិកា តិចក្តីច្រើនក្តី ដើម្បីសម្រាលបន្ទុកក្នុងការព្យាបាលលោកតា អ្នកទាំងអាចចូលរួមវិភាគទានបានតាមគណនី លោកតាផ្ទាល់ផងដែរ ការចូលរួមរបស់អ្នកទាំងគ្នាពិតជាមានតម្លៃក្នុងការ ជួយសម្រាលបន្ទុកព្យា បាលរបស់ ព្រឹទ្ធិចារ្យ គង់ ណៃ"។