តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ និងមានឈ្មោះល្បីល្បាញ កញ្ញា អីវ៉ា កាលពីពេលថ្មីៗនេះ ស្រាប់តែឃើញតារាស្រីរូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យបងប្អូនអ្នកគាំទ្រ មានការព្រួយបារម្ភជាខ្លាំង ព្រមជាមួយពាក្យជូនពរឲ្យកញ្ញាឆាប់ជាសះស្បើយផងដែរ។
នៅក្នុងការបង្ហោះសាររបស់ កញ្ញា អ៉ីវ៉ា កំពុងតែសម្រាកព្យាបាលនៅលើគ្រែពេទ្យ ដោយបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែកកញ្ញា ឈឺ ព្រមជាមួយសារយ៉ាងខ្លីថា "ស្គាល់រសជាតិឈឺហើយ "។ក្រោយមក ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ កញ្ញា អ៉ីវ៉ា បានប្រាប់ថា "អើយ!!! វង្វេងវង្វាន់អស់ហើយ"។
បន្ទាប់ពីឈឺ កញ្ញា អ៉ី វ៉ា បានបង្ហោះសារលើបណ្តាញសង្គមសួរទៅកាន់បងប្អូនថា "បន្ទាប់ពីឈឺហើយគួរញាំអីបានឆាប់មានកម្លាំងវិញ? ព្រោះក្នុងខ្លួនគ្មានកម្លាំងសោះ ថ្ងៃនេះត្រូវLive ស្អែកត្រូវច្រៀង ខានស្អែកត្រូវច្រៀង ខានស្អែក1ត្រូវថត ការងារជាប់គ្នារហូត មនុស្សមិនដែលឈឺដល់តែពេលឈឺដូចអត់ចេះឈឺម៉េចទេដូចធុញៗខ្ជិលនិងឈឺណាស់។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកជូនពរ ឲ្យកញ្ញាឆាប់ជា និង ប្រាប់ថា "ឈឺម្តង វង្វេងមួយឆ្នាំ, 023ជិតដាច់ឆ្នាំទៀតហើយបង, ទឹកដូង ហើយគេងអោយច្រើន, ញាំទឹកផ្លែឈើនិងញាំអីប៉ូវៗហើយគេងអោយឆ្អែតបង, ផឹកទឹកដូងអោយបានច្រើនៗហើយគេងអោយបានច្រើនអូនទើបឆាប់មានកំម្លាំងអូន, យី ទៅ2023 លឿនមេស, 2023មុនគេចែ, Idolប្រញាប់ធ្វេីខួបកំណេីតម៉ងបានចឹង៕
មានវិដេអូ៖