ដូចដែលពុកម៉ែបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ម្តាយ របស់តារាសម្តែងស្រី សឿ សុធារ៉ា បានទទួលមរណ ភាពកាលពីវេលាម៉ោង ១១ និង ៤១នាទី ។ អ្នកម្តាយ អ្នកនាង សឿ សុធារ៉ា មានអាយុ ៧៩ ឆ្នាំ មានជំ ងឺ ទឹកនោមផ្អែម លើស ឈា ម ឡើងជាតិស្ករ បេះ ដូង ។
ជាមួយគ្នានោះផងដែរ គេសង្កេតឃើញថា អ្នកនាង សឿ សុធារ៉ា ពិតជាមានការលំបា កជាពន់ពេក ខណៈគ្មានថវិកាគ្រប់គ្រាន់ ដើម្បីរៀបចំពិធីបុណ្យស ព ជូនអ្នកម្តាយជាទីស្រឡាញ់ ។ នេះបើយោងតាមការឲ្យដឹងពី តារាសម្តែងប្រុស លោក សាវិន ហ្វីលីព បានរៀបរាប់ថា "សឿ សុធារ៉ា ជួបទុក្ខធំម្ដាយស្លាប់យប់មិញសូម្បីលុយធ្វេីបុណ្យក៍គ្មានគ្រប់គ្រាន់ ពេលនេះសល់តែសំបកខ្លួន.."។
ដោយឡែក គេបានឃើញ តារាចម្រៀង លោកសាពូន មីដាដា ដែលជាកូនប្រសារ និង ត្រូវជាស្វាមី របស់សឿ សុធារ៉ា បានបង្ហោះសារទាំងខ្លោ ចចិត្តអាណិតភរិយាជាពន់ពេក ដោយក្នុងសារនោះ បានរៀបរាប់ថា "មហាសែនអាណិតអ តី តភរិយាខ្ញុំ អំពើល្អ សុច្ចរិត សប្បុរស ចំពោះមនុស្សជុំវិញខ្លួន ភាពកត្តញ្ញូចំពោះឪពុកម្តាយនឹងបណ្តាលឲ្យប្អូនជួបតែក្តីសុខសាន្តពេញមួយឆាកជីវិត "។