បើនិយាយពីវិស័យចម្រៀង ពុកម៉ែបងប្អូន ច្បាស់ជាមិនអាចរំលងបាននោះទេ នូវទឹកដមសំលេងដ៏ក្រអួនក្រអៅ ទាំងស្រែក ដល់កំពូល និង ដាក់មនោសញ្ចេតនា ស៊ីជម្រៅ នោះគឺ កំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត ដែលមានឈ្មោះល្បីល្បាញ តាំងពីឆ្នាំ ២០០៣មក ខណៈពេលនេះលោកក៏បានចូលច្រៀងនៅក្នុងផលិតកម្មមួយ មានឈ្មោះថា «U2»។
បទចម្រៀងដំបូងដែលលោកបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូននោះ គឺបទ «បេះដូងអ្នកប្រដាល់» «អន្ទោងស្នេហ៍» បន្ទាប់មកទៀត លោកក៏បានចេញបទចម្រៀងជាច្រើនបន្តគ្នា សុទ្ធសឹងតែជាបទពីរោះរណ្តំ និង ទទួលបានការគាំទ្រយ៉ាងខ្លាំង។
បើងាកមកជីវិតឯកជនរបស់លោកវិញ តារាចម្រៀងប្រុស ដែលទទួលបានងារជាឧកញ៉ា កាលពីប៉ុន្មានខែមុននេះ ត្រូវបានមហាជន ពិតជាមានការស្ងោចសរសើរពីទឹកចិត្តស្រឡាញ់សិល្បៈរបស់លោកជាខ្លាំង បើទោះបីជាលោក មានងារជាឧកញ៉ា យ៉ាងណាក្តី ក៏លោកមិនដែល គិតចង់បោះបង់ សិល្បៈចោលដូចដែរ គ្រាន់តែមួយរយៈពេលនេះ លោកឧកញ៉ា ហាក់មានការមមាញឹកជាមួយនឹងអាជីវកម្មថ្មី នោះគឺ អចលនទ្រព្យ នៅលើទឹកដីខេត្តសៀមរាប ដែលមុខរបរមួយនេះ កាន់តែធ្វើឲ្យលោក មានជីវភាពល្អប្រើឡើងជាលំដាប់។
លោកឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះនោះទេ លោកក៏មានមុខជំនួញជាច្រើននៅក្នុងដៃ ដោយមានមុខជំនួញខ្លះភរិយារបស់លោកជាកាន់ ដូចជា ផលិតផលទឹកអប់ Or Brand នាំចូលពីប្រទេសបារាំង តែម្តង។ មកទល់នឹងពេលនេះ លោក មានកូនប្រុសស្រីដល់ទៅបីនាក់ ដែលសុទ្ធមានរូបសម្រស់ស្រស់ស្អាត នឹងឆ្លាតពូកែ ។ កូនប្រុសបងឈ្មោះ ខេមរៈ មន្តស្នេហ៍ កើតក្នុងឆ្នាំ២០១៣ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កើតក្នុងឆ្នាំ២០១៦។ កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី កើតក្នុងឆ្នាំ២០១៨។
ដោយឡែកលោកឧកញ៉ា ខេមរៈ សិរីមន្ត បានជួបរឿងបា ត់ ប ង់ មួយដ៏ធំនៅក្នុងជីវិត នោះ គឺការបា ត់ ប ង់ ប្អូនស្រី សម្លាញ់ចិត្ត ដែលលោកស្រឡាញ់ស្មើរជីវិត ។ លោកឧកញ៉ា ខេមរៈសិរីមន្ត រំលឹក រឿងប្អូនស្រី ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះនៅកម្ពុជា នោះគឺ កញ្ញា ខេមរៈ ស្រីពៅ ដែលជាតារាចម្រៀងស្រី វ័យក្មេង ស្រស់ស្អាត និងមានស្ទាយ៍ច្រៀងដូចជាលោកយ៉ាងខ្លាំង។
លោកឧកញ៉ា ខេមរៈ សិរីមន្ត បានប្រាប់ថា ប្អូនស្រីរបស់លោក បានធ្លាក់ខ្លួនឈឺធ្ងន់ និងបានបញ្ជូនទៅព្យាបាលជំ ងឺ នៅឯប្រទេសថៃ អស់រយៈ ៥ឆ្នាំ ដោយក្នុងមួយខែ លោកត្រូវចំណាយលុយពី ៣ម៉ឺន ដុល្លារ ទៅ ៥ម៉ឺនដុល្លារ ក្នុងមួយខែ រហូតគ្រូពេទ្យ នៅប្រទេសថៃ សួរទៅថា បងប្រុសអ្នកធ្វើអ្វី មិចបានលុយចំណាយឲ្យអ្នកព្យាបាលរហូតដល់ទៅ៥ឆ្នាំ? ពេលនេះ ក៏ប្រាប់ថា បងប្រុសធ្វើជាអ្នកចម្រៀង គឺលោកខេមរៈ សិរីមន្ត គ្រាន់តែលឺថា ជាអ្នកចម្រៀង ស្រែ ក Wow តែម្តង។
ជាមួយគ្នានោះ លោកឧកញ៉ា បានប្រាប់ថា មានពេលខ្លះប្អូនស្រីរបស់លោកធ្វើទុក្ខនោះ ក៏តម្រូវឲ្យចា ក់ថ្ន ាំ ដែលមួយម្ជុលមានតម្លៃរហូតដល់ទៅ ១ម៉ឺនដុល្លារឯណោះ ប៉ុន្តែដើម្បីឲ្យប្អូនស្រីបានធូរស្បើយ លោកក៏ហ៊ានចំណាយ ដើម្បីប្អូនស្រី នេះហើយគឺជាទឹកចិត្តដែលបងប្រុសស្រឡាញ់ប្អូនស្រីនោះ។
បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖