នោះវីវរហើយតា កូនស្រីតារាកំប្លែង តាចេក តាមទាន់ឪពុក លួចមានប្រពន្ធចុង ដែលជាស្រីក្មេង សាច់សខ្ចី (មានវិដេអូ)
ស៊ីហៀង
-

ប្រិយមិត្តជាទីមេត្រី ជឿជាក់បងប្អូនពិតជាបានស្គាល់តារាកំប្លែងជើងចាស់ នាយ ចេក ឬ តាចេក រួចមកហើយ ដែលគាត់គឺជាតារាកំប្លែងម្នាក់ដែលមានសមត្ថភាព និងពោពេញទៅដោយទេពកោសល្យ ធ្វើឲ្យអ្នកទស្សនា ផ្ទុះសំណើចមិនចេះរីងស្ងួតនោះ ដោយថ្មីៗនេះត្រូវបានកូនស្រីរបស់លោក បង្ហោះនៅលើហ្វេសប៊ុកថា តាចេក បានលួចមានសាហាយ ជាមួយនិងស្ត្រីម្នាក់ ហើយចុះចេញពីផ្ទះបោះបង់ចោលប្រពន្ធកូន ដោយគ្មានស្តាយស្រណោះសូម្បីតែបន្តិច ។ 

យ៉ាងណាមិញនេះជាសំណេរដែលកូនស្រីរបស់ តារាកំប្លែងតាចេក បានបង្ហោះនាង បានរៀបរាប់ដូច្នេះថា​៖ « ប៉ាខ្ញុំ(តាចេកនាយ ចេក)តារ៉ាកំប្លែងលួចមានស្រីប្រពន្ធចុង រួច ចុះចេញពីផ្ទះ មេីលមុខមីស្រីនិងអោយហេីយទៅ អ្នកលេងល្ខោន កំប្លែងជាមួយគ្នា តាមទាន់ សុំអោយទុកពេលថាដោះស្រាយ តែអត់ដោះស្រាយ រហូតដល់ថ្ងៃទី05 .11 .2022 គាត់បានចេញពីផ្ទះទៅនៅជាមួយមីស្រីនិង រហូតឥលូវថ្ងៃ16. 11.2022 ពួកខ្ញុំបានទៅដល់ផ្ទះកន្លែងនៅជាមួយមីនិង គាត់វៃប្រពន្ធកូន ការពារមីស្រីនិង ឥលូវចង់លែងលះជាមួយប្រពន្ធដោយសារស្រី » ។ 

ជាមួយគ្នានេះដែរតាមរយៈវិដេអូជាច្រើនឃ្លីប ដែលកូនស្រីរបស់តារាកំប្លែងរូបនេះបានបង្ហោះ ឃើញថា ភាគីខាងប្រពន្ធដើម និងប្រពន្ធចុង គឺពិតជាមានការ បន្ទុះសារាយ គ្នាមែន ពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលតារាកំប្លែង តាចេក ហ៊ានធ្វើរឿងបែបនេះ ។ 

​ទន្ទឹមនិងនេះដែរ ពាក់ព័ន្ធជាមួយរឿង តាចេក លួចមានសាហាយ នេះកំពុងតែធ្វើឲ្យមហាជននៅលើបណ្តាញសង្គមជាច្រើន បានមានមតិរិះគន់ទៅលើតាចេកយ៉ាងខ្លាំង ជាមួយគ្នានេះដែរគេបានឃើញតារាកំប្លែងម្នាក់ គឺនាយ ធុង បាននិយាយតាមរយៈ ខមមិន ទៅកាន់តាចេក បែបនេះថា ៖ ខ្ញុំមើលហើយប៉ុណ្ណឹងគិតយ៉ាងណាទេប៉ាអើយរវាងក្នុងគ្រួសារកូនមិនហ៊ាននិយាយទេចង្កៀងផ្ទះអ្នកណាភ្លឺចង្កៀបអ្នកដឹងហើយរកដំណោះស្រាយតាមសតិវិធីទៅប៉ា ។​​

សូមបញ្ជាក់ផងដែរថារឿងមួយនេះ យើងមិនទាន់ដឹងច្បាស់ថា តាចេកពិតជាមានសាហាយ ពិតប្រាកដឬយ៉ាងណានោះទេ ដូច្នេះហើយកុំឲ្យខូចកិត្តិយស ភាគីខាងណា គឺមានតែរងចាំឲ្យ តារាកំប្លែង តាចេក ចេញមុខមកបំភ្លឺរឿងនេះតែប៉ុណ្ណោះ ៕