មហាជន កំពុងតែស្តាយសមត្ថភាព កូនស្រីរបស់ តារាចម្រៀង សាពូនមីដាដា ក្រោយលោក ប្រកាសជំហរ ថាលោក មិនចង់ឲ្យកូនក្លាយជាតារានោះទេ ព្រោះតែហេតុផលបែបនេះ (មានវិដេអូ)
ស៊ីហៀង
-

ជាការពិតណាស់ ម្ចាស់បទ និយមន័យស្នេហ៍ លោក សាពូន មីដាដា បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទោះបីជាបែបនេះក៏ពិតមែន ក៏នៅតែមានទស្សនិកជនជាច្រើន នៅតែមានការនឹករលឹក ទៅដល់លោកជាខ្លាំង ជាពិសេសរាល់បទចម្រៀងរបស់ លោក សាពូន មីដាដា គឺនៅតែមានការពេញនិយមចូលចិត្តស្តាប់ពីសំណាក់មហាជនផងដែរ ។ 

ដោយឡែកបើយើងក្រឡេកមកមើល ជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ បច្ចុប្បន្ន លោក សាពូន មីដាដា ត្រូវបានគេដឹងថាលោកបានលែងលះគ្នាជាមួយនិង អតីតភរិយារបស់លោកហើយនោះគឺ តារាសម្តែង សឿ សុធារ៉ា ហើយមានកូនៗចំនួន 2 នាកដែលជាដំណក់ឈាម មុនពេលលែងលះទៀតផង។ 

ជាក់ស្តែងអ្វីដែលកាន់តែធ្វើឲ្យមហាជន មានការរំជួលចិត្តនោះគឺ ថ្មីៗនេះគេបានឃើញ កូនស្រីរបស់តារាចម្រៀងប្រុស រូបនេះបានច្រៀង បទចម្រៀងរបស់ឪពុកខ្លួន យ៉ាងពិរោះ រហូតធ្វើឲ្យលោក សាពូនមីដាដា រំជួលចិត្តពេកក៏ ចេញមកទម្លាយពាក្យនៅក្នុងចិត្តដាក់កូនស្រីបែបនេះថា ៖ 

« កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សំរានលក់ស្រួល  កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច 

គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បះដូចឪពុកទេ 9ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បះដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន » ៕