កំពូលតារាចម្រៀង CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា បានមករង្រួនឆាកក្នុងមហាព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival
សីហា
- 589

ការប្រគុំតន្ត្រីដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលបានរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ និងរីករាយ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណOCIC ក្នុងក្រុងភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ថ្ងៃទី២៦ ថ្មីៗនេះ។ វត្តមានដ៏ភ្ញាក់ផ្អើល របស់តារាចម្រៀងអន្តរជាតិKPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឲ្យកក្រើកឆាកនឹងការសម្តែងដ៏ប្លែកមិនធ្លាប់មាន អមជាមួយសម្រែកហូរកញ្រ្ជៀវ ដោយមានវត្តមានទស្សនិកជនរាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀង យ៉ាងណាក៏ដោយ។ 

ជាប្រវត្តិសាស្រ្តលើកដំបូង ដែលអ្នកគាំទ្រមិនទៅណាឡើយ ពោលគឺស្រែករាំក្រោមដំណក់ទឹកភ្លៀង ជាមួយនឹង វត្តមានរបស់ កំពូលតារាចម្រៀងជួរមុខ ក្នុងស្រុកជាច្រើនរូបទៀតដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។ បន្ថែមពីនេះក៏មាន ការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បីនិងស្រស់ស្អាត DJ AviDa ដើម្បីបន្តបទពិសោធន៍រាំសប្បាយ រហូតដល់ចប់កម្មវិធីផងដែរ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា “ពួកយើងរំភើបយ៉ាងខ្លាំង ដែលអាចមានឱកាសម្តងទៀត ក្នុងការអញ្ជើញកំពូលតារាចម្រៀងអន្តរជាតិដ៏ល្បីល្បាញ មកសម្តែងនៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ “VATTANAC វ ALL IN FESTIVAL”។ 

សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ពួកយើងជឿជាក់ថា អាថ៍កំបាំងនៃជីវិត គឺជាភាពរីករាយ ដែលជាសុភមង្គលពិតរបស់មនុស្សគ្រប់រូប ហេតុនេះក្រុមការងារ វឌ្ឍនៈ ប៊្រូវើរី បាននិងកំពុងបំពេញ បេសកម្មនាំមកនូវភាពរីករាយ និងកម្មវិធីកម្សាន្តដ៏អស្ចារ្យជូនដល់លោកអ្នក និងអតិថិជនរបស់វឌ្ឍនៈ ប៊្រូវើរី។ “VATTANAC វ ALL IN FESTIVAL” គឺជាមហាព្រឹត្តការណ៍ដ៏ធំបផុតមួយមិនធ្លាប់មាន ពីមុនមក ដោយប្រមូលផ្តុំ និងសម្រិតសម្រាំងនូវគ្រប់យ៉ាងដែលល្អបំផុត តួយ៉ាងវត្ថមានកំពូលតារាKpop កំពូលតារាចម្រៀងជួរមុខក្នុងស្រុក និងឆាកតន្រ្តីដ៏ធំបំពាក់ដោយបច្ចេកវិទ្យសម្លេងទំនើប មិនធ្លាប់មាន ពីមុនមកក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះ នឹងបន្សល់ទុកនូវ អនុស្សាវរីយ៍ដល់អ្នកទាំងអស់គ្នា។ “VATTANAC វ ALL IN FESTIVAL” នឹងក្លាយទៅជាព្រឹត្តការណ៍ ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំ ជាប្រចាំឆ្នាំ។”

យើងដឹងថាអតិថិជនដែលតែងតែគាំទ្រផលិតផល របស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលរួមមាន Vattanac Premium Beer, Dragon Premium Dark Beer, Krud Pilsner Beer ក៏ដូចជា ភេសជ្ជៈប៉ូវកំលាំងគ្រុឌ មានការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង តន្ត្រី ទាំងចម្រៀងជាតិ និងអន្តរជាតិ។ អាស្រ័យហេតុនេះ ទើបយើងខិតខំបង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រីជាច្រើនកន្លងមក មានដូចជា Krud Idol Concert, និង តន្រ្តីទេសចរណ៍តាមបណ្តាខេត្ត Krud Idol Tour Concert ទូទាំងប្រទេសកម្ពុជា ដោយផ្តល់នូវភាពសប្បាយរីករាយ និងការចាប់រង្វាន់ជាច្រើន។ ដូចតាមការសន្យា យើងបាននាំយកមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ចូលរួមសម្តែងដោយតារាចម្រៀងអន្តរជាតិ CL ដែលជាព្រឹត្តិការណ៍ប្រត្តិសាស្រ្តមួយ និងការចងចាំដ៏ល្អរបស់យើងទាំងអស់គ្នា៕