ពិតជាកម្រឃើញណាស់ ស្ងាត់ៗ ប្រុសស្អាត ថេណា ចូលទិញពេជ្រ ក្នុងហាងរបស់ លោកជំទាវ ទ្រីដាណា សូម្បីតែម្ចាស់ហាង ក៏លាន់មាត់បែបនេះដែរ
ស៊ីហៀង
-

ថ្មីៗនេះឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀង Original song លោក ថេណា បានទៅទិញពេញពីហាង របស់លោកជំទាវ ទ្រី ដាណា ផងដែរ ។ 

យ៉ាងណាមិញនេះគឺជាលើកទី១ហើយដែល ឃើញម្ចាស់បទ ខុសជំនាន់ លោក ថេណា ចូលទិញគ្រឿងអលង្គា នៅក្នុងហាងពេជ្រ របស់លោកជំទាវ ទ្រី ដាណា គ្រាន់តែលោក​ ថេណា ចូលទៅដល់ហាងភ្លាម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់បុគ្គលិក នៅក្នុងហាង សូម្បីតែលោកជំទាវ ទ្រី ដាណា ក៏លាន់មាត់ដូច្នេះដែរថា ៖ ថ្ងៃនេះប្រុសស្អាតថេណា..មកគាំទ្រមាសពេជ្រចែដាណា ជូនពរហេងៗ ។ 

សូមបញ្ជាក់ផងដែរថា មិនមែនមានតែលោក ថេណា ដែលបានចូលទិញពេជ្រពីហាងមួយនេះ កាលពីកន្លងទៅក៏មានតារាប្រុសស្រីល្បីៗជាច្រើននាក់ទៀត ក៏ធ្លាប់មកទិញគ្រឿងពេជ្រ ពីហាងរបស់លោក ជំទាវ ទ្រី ដាណា ផងដែរ ។ 

ជាមួយគ្នានេះដែរ ក្រោយឃើញលោក ថេណា ទិញពេជ្រ ពីហាងរបស់ លោកជំទាវ ទ្រី ដាណា ហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានលាន់មាត់ថា ៖ 

-ចុម idol ដាក់ម៉ាឈុតនេះសាហៅស្អាតណាស់

-មេីលបងថេណាមិនស្គាល

- បងថេណា ពេលថតជាមួយ ចែដាណា មុខដូចគ្នាម្លេះ 

- អ្នកខ្លះទៀតថា បង ថេណា​ គួរឲ្យស្រឡាញ់ណាស់ មើលមុខឡើងសុភាព រាបសារតែម្តង ។​

- ចាំពេលសន្សំលុយគ្រប់ ខ្ញុំទៅដែរហើយ 

- បង ថេណា ពេលតែងខ្លួនបែបនេះមើលមិនចង់ស្គាល់  និងនៅមាន ខមមិនជាច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕​