កម្សាន្ត ៖ អ្នកនិពន្ធម្នាក់ចេញមកទម្លាយពីមិត្តភាព របស់ តារាចម្រៀង រ៉េប លោក ជីដេវីត ជាមួយនិង វណ្ណដា កាលពីជាង ៥ ឆ្នាំមុន ។
យ៉ាងណាមិញនេះបើយោងតាមការរៀបរាប់លោក EMo ដែលជាមិត្តភក្តិជិតស្និតរបស់តារាចម្រៀង រ៉េប លោក ជីដេវីត បានរៀបរាប់ដូច្នេះថា តាមពិតទៅ ជី ដេវីត ពិតជាស្រឡាញ់និងចូលចិត្ត វណ្ណដា ខ្លាំងណាស់ នៅពេលដែលជិះឡានទៅណាម្តងៗគឺតែងតែចាក់បទចម្រៀង របស់វណ្ណដា ស្តាប់គ្រប់ពេល ដោយសារតែមានការពេញចិត្ត និងស្រឡាញ់ទេពកោសល្យ របស់ វណ្ណដា បែបនេះហើយ ទើប កាលនោះ ជីដេវីត បានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Ditway Nathion និងថែមទាំងបានជម្រុញអោយលោក EMo មកអញ្ជើញ វណ្ណដា ទៅចូលរួមថែមទៀតផង ។
ប៉ុន្តែដោយសារតែកាលនោះ ដើរយឺតមួយជំហ៊ាន ទើបគម្រោងមួយនេះមិនជោគជ័យ ដោយសារតែ វណ្ណដា បានចូលរួមជាមួយនិងផលិតកម្ម បារមី មុនបាត់ទៅហើយ កុំដោយសារតែអញ្ចឹង ច្បាស់ជាឃើញ តារាទាំងពីរ ច្រៀងរួមគ្នាជាមិនខាន ។
តែទោះជាយ៉ាងណាអ្នកនិពន្ធរូបនេះនៅតែ និយាយពេញៗមាត់ដដែល ថាមិត្តភក្តិ របស់លោក ជីដេវីត ពិតជាស្រឡាញ់ និងចូលចិត្ត វណ្ណដា ខ្លាំងណាស់ ហើយថ្មីៗនេះថែមទាំង លេចចេញវិដេអូ របស់ ជី ដេវីត ឈរមើល និងទះដៃសាទរ ដល់ វណ្ណដា ពេលកំពុងសម្តែង បទ Time To Rise នៅក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី 3 និងកីឡាជនពិការលើកទី 1 ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបតែកន្លងទៅនៅកាលពីពេលថ្មីនេះ ទៀតផង ៕