ដើម្បី ជីវភាព ខំប្រឹងដឹកជញ្ជូន ទាំងយប់ទាំងថ្ងៃ ចុងក្រោយ បុរសជាប្តីត្រូវខ្យល់គ ដួលស្លា ប់ចោលប្រពន្ធ ដែលទើបរៀនការ មិនទាន់បាន ១ ឆ្នាំផង ធ្វើឲ្យប្រពន្ធបានត្រឹម
ស៊ីហៀង
-

 ព្រោះតែជីវភាព ធ្វើឲ្យបុរសអ្នកដឹកជញ្ជូនម្នាក់ សង្ស័យថាមកពីខ្យល់គ បានដួលស្លាប់បាត់បង់ជីវិតចោលភរិយា ជាមួយទឹកភ្នែក នៅកែងផ្លូវបំបែក២២៥-១១៨ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ នៅទី២ ខែធ្នូ ឆ្នាំ២០២២ ។

យ៉ាងណាមិញក្រោយមកដល់ឃើញប្តីរបស់ខ្លួនដេកស្លាប់យ៉ាងអាណោច អាធ័ម កណ្តាលវាលបែបនេះ នារីដែលជាប្រពន្ធ បានស្ទុះមកអោបប្តី របស់ខ្លួនទាំងទឹកភ្នែកស្រក់ហូរកាត់ថ្ពាល់ និងថែមទាំងស្រែកយំស្រណោះអាល័យ ប្តីទាំងក្តីឈឺចាប់ក្រៃលែង ផងដែរ។

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែគួរឲ្យសង្វេគនោះគឺ ក្រោយស្វាមីរបស់ខ្លួនបានទទួលមរណភាព នារីដែលជាប្រពន្ធ បានត្រឹមបង្ហោះសារនិយាយរៀបរាប់ ទាំងខ្លោចចិត្តបែបនេះថា ៖ 

ប្ដីសម្លាញ់ទៅចោលអូនហើយ រូបចុងក្រោយដែលថតជាមួយគ្នា តស៊ូជាមួយគ្នា ទំរាំបានចូលរោងការ មកដល់ពេលនេះគឺមិនងាយនោះទេ បងថាមិនទៅណាចោលអូនទេ បងថានិងនៅជិតអូន មើលថែរអូន ចាំជូតទឹកភ្នែកអោយអូន ឥលូវអូនយំឡើងខ្សោះហើយ ហេតុអីបងមិនងើបមក បងថាចាំយើងទៅព្រមគ្នានោះអី ហេតុអីទៅចោលអូន យើងរៀបការមិនទាន់បាន១ឆ្នាំទេ យើងមិនទាន់មានកូនជាមួយគ្នានោះទេ ហេតុអីបងទុកអូនចោលចឹង កើតជាតិណាៗយើងជួបគ្នាទៀតណាបង ហើយកុំអោយបងអាយុខ្លីដូចជាតិនេះអី ។

ក្រោយឃើញនារីដែលជាប្រពន្ធ បង្ហោះសារពោលពាក្យបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើន កាន់តែមានក្តីសង្វេគជាពន់ពេក រហូតមានបងប្អូនយើងខ្លះបានចូលទៅធ្វើការ ខមមិន បែបនេះថា ៖ 

- ចូលរួមរំលែកទុក្ខផង ខ្ញុំពិតជាសោកស្ដាយណាស់

-បងចូលរួមរំលែកទុក្ខផងប្អូនស្រី រឹងមាំឡើងស៊ូៗណាប្អូនស្រី 

-ខ្ញុំមិនស្គាស់បងទេតែខ្ញុំក៏ជួបរឿងដូចបងយល់ច្បាស់ណាស់អារម្មណ៏មួយនេះប្អូនសូមចូលរួមរំលែកទុក្ខផងបង

-រឹងមាំឡើងចែ គាត់ទៅបានសុខហើយ

-រឹងមាំឡើងបង មនុស្សល្អដូចបងប្រុស គាត់អស់កម្មហើយបង គាត់ទៅបានសុខហើយ

-អូនអើយបងឃើញហើយទឹកភ្នែកបងហូរអាណិតណាស់ប្អូនប្រុសមិនគួរណាប្អូនអាយុខ្លីអញ្ចឹងទេ។កើតជាតិក្រោយឱ្យប្អូនអាយុវែងហើយកុំឱ្យប្អូនអាយុខ្លីដូចជាតិនេះ។

-អាណិតប្អូនប្រុសណាស់មិនទាន់នឹងដែលបានជួបមុខគ្នាផងប្អូនប្រុសទៅបាត់សូមឱ្យវិញ្ញាណក្ខន្ធប្អូនទៅកាន់ឋានដែលស្ងប់សុខកើតជាតិណាៗកុំឲអាយុខ្លីដូចជាតិនេះ។

-ញុមឃើញបងផុសចឹង ញុមខ្លោចចិត្តណាស់បង គិតថាមិនគួរសោះ លឿនពេក ភ្លាមៗពេក អួលដើម ក ណាស់ ៕