ក្រុមហ៊ុន សាមសុងបានចូលរួមការតាំងពិព័រណ៌“ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូលលើកទី១៥” និងដាក់បង្ហាញអំពីសមិទ្ធផល ដើម្បីជម្រុញដល់គោលនយោបាយបរិស្ថានល្អសម្រាប់ពិភពលោក!
សីហា
-

ភ្នំពេញ៖ ថ្ងៃទី ១៦ ខែវិច្ជិកា ឆ្នាំ ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌“ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូលលើកទី១៥”ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់ខ្លួនផងដែរ ។ 

ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ដែលធ្វើឡើងនៅសហសាលពិព័រណ៌កោះពេជ្រដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៨ខែធ្នូ ឆ្នាំ២០២២។


គោលបំណងក្នុងការដាក់តាំងបង្ហាញនេះគឺដើម្បីបង្ហាញអំពីសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ដើម្បីបរិស្ថានល្អសម្រាប់ពិភពលោកនិងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន។

ជាក់ស្តែងក្រុមហ៊ុនសាមសុងទូទាំងពិភពលោកក៏បានបង្កើតនូវយុទ្ធនាការ Galaxy For the Planet សំរាប់ទូរស័ព្ទដៃហើយយុទ្ធនាការនេះធ្វើយ៉ាងណាសម្រេចឲ្យបានក្នុងឆ្នាំ2025ដែលក្នុងនោះមានចំណុចសំខាន់ៗ៤យ៉ាងគឺ៖

1) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ

2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសំរាប់ការវេចខ្ចប់

3)មិនប្រើប្រាស់ថ្ម/ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲខូចថ្ម

4) គ្មានការបំពុលគុណភាពដី។

ចំណែកឯផលិតផលអេឡិកត្រូនិកផ្សេងៗទៀតរាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀតក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” ដែលនឹងសំរេចបានក្នុងឆ្នាំ2030ខាងមុខនេះដែលក្នុងនោះមាននូវវិធាន៣សំខាន់ៗគឺ 1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក(Zero Plastic in packaging) 2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញដើម្បីជៀសវាងការបំពុលបរិស្ថានសមុទ្រ(Ocean-bound Plastics Recycled Materials) និង 3) មិនបំពុលគុណភាពដី(Zero Waste Landfill)ផងដែរ។

លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សម្រាប់សាមសុងប្រចាំប្រទេសកម្ពុជានេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុតក្នុងការជួយដល់បរិស្ថានហើយយើងព្យាយាមចូលរួមនូវរាល់សកម្មភាពដែលលើកតម្កើង ថែរក្សា អភិរក្ស និងបន្តចេរភាពបរិស្ថានរបស់កម្ពុជាតាមរយៈផលិតផលមានគុណភាពខ្ពស់ទាំងអស់របស់យើង។លោកបានបន្តទៀតថា ជាក់ស្តែងយើងក៏បានបង្កើតក្រុមការងារដើម្បីថតជារូបភាពក៏ដូចជាវីដេអូដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូតផ្ទាល់របស់សាមសុងដើម្បី ចែករំលែកពីបរិស្ថាន ធម្មជាតិរបស់កម្ពុជានិងអាចបង្ហាញថាប្រទេសកម្ពុជា មានបរិស្ថានធម្មជាតិល្អៗ ហើយជម្រុញឲ្យមានការស្រលាញ់និងអភិរក្សធម្មជាតិផងដែរ។ជាងនេះទៅទៀតយើងបានពន្យល់ទៅកាន់អតិថិជនយើងថាសូម្បីតែប្រអប់ទូរស័ព្ទក៏ដូចទូរទស្សន៏ក៏អាចកែច្នៃជារបស់ប្រើប្រាស់ដែលមានប្រយោជន៏ហើយមិនបំផ្លាញបរិស្ថាន ទោះបីជាប្រអប់ទាំងអស់នោះធ្វើឡើងពីក្រដាសមិនប៉ះពាល់ដល់បរិស្ថានក៏ប៉ុន្តែយើងនៅតែព្យាយាមឳ្យអតិថិជនរបស់យើងកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។

ទាំងអស់នេះហើយគឺជាចំណុចដ៏ពិសេសបំផុតដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុង ទទួលបានការកោតសរសើរ និងស្រឡាញ់គាំទ្រច្រើនជុំវិញពិភពលោកដោយក្រុមហ៊ុនមិនគ្រាន់តែផ្តោតលើគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជនប៉ុនណោះទេតែក្រុមហ៊ុនថែមទាំងគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងអស់ក៏ដូចជាយកចិត្តទុកដាក់បំផុតដល់បរិស្ថាន។

គួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។

អំពី Samsung Electronics Co., Ltd.

Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com ។