លោកខេមរា ធ្វើការ REACTOIN លើវីដេអូTVCមួយ.... (មានវិដេអូ)
សីហា
-

លោកអ្នកពិតជាធ្លាប់ស្គាល់ច្បាស់ហើយលោក ខេមរា ដែលជា Content Creator វ័យក្មេងដ៏ល្បីមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TIK TOK ដែលទទួលបានប្រជាប្រិយភាពពីសំណាក់មហាជន ជាពិសេសក្នុងស្រទាប់យុវវ័យ តាមរយៈការធ្វើ Content ទាក់ទងចំណេះទូទៅ និងវិដេអូ Reaction នានាជាដើម រហូតរូបលោកទទួលបានពានរង្វាន់ “អ្នកបង្កើតមាតិកាប្រចាំឆ្នាំ២០២២”ថែមទៀតផង ។

យ៉ាងណាមិញថ្មីៗនេះខេមរាបានធ្វើការ Reaction លើវីដេអូ TVC មួយរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ដែលមានចំណងជើងថា “អាថ៌កំបាំង” ដែលបានផុតនៅលើផេកផ្លូវការរបស់ក្រុមហ៊ុនកន្លងទៅ ។ Content Creator វ័យក្មេងរូបនេះពេញចិត្ត និងកោតសសើរចំពោះការថត និងកាត់តប្លង់ពិតជាអស្ចារ្យសឹងគ្រប់ឈុតឆាកយ៉ាងខ្លាំង មិនដាច់ពីមាត់ ។

នៅក្នុងវីដេអូ Reaction ដែលមានរយៈពេលប្រហែល 5នាទីនោះ លោកខេមរា និយាយបែបនេះថារូបលោកក៏មានវត្តមានចូលរួមសម្តែងផងដែរ ។ លោកបានពោលថា លោកមានការសប្បារីករាយ និងភ្ញាក់ផ្អើលជាខ្លាំងដែលរូបលោកបានចូលរួមថតជាមួយរៀមច្បងសិល្បៈករល្បីៗដូចជា លោកពូ ទេព រិន្ទដារ៉ូ, បងរ៉ាស៊ី, បងម៉ានិត និងបងយ៉ាងនុត ។

បច្ចុប្បន្នក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ កំពុងមានសន្ទុះយ៉ាងខ្លាំង និងកំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា ដែលជាផលិតផល គិតពីសុខភាព និងគុណភាពជាចំបង ដែលក្នុងនោះទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់មានពីរចំណុះ និង4រសជាតិសម្រាប់ជ្រើសរើសផងដែរ ។

ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវិដេអូរទាំងអស់គ្នាតាមរយៈLink ខាងក្រោម៖

ចុចទស្សនា Link Video: https://fb.watch/hBqB3k_9vj/