គោជល់ នឹងនៅតែបន្តផ្តល់រង្វាន់គុណនឹង 2 ដល់ចុងខែ
សីហា
-

កាន់តែរំភើប រកឃើញអ្នកឈ្នះរង្វាន់ គោជល់ គុណនឹង2 កាន់តែច្រើនហើយ ទាំងអ្នកឈ្នះ 100 ដុល្លារ បាន 200 ដុល្លារ ទាំងអ្នកឈ្នះ 500 ដុល្លារ បាន 1000 ដុល្លារ ជាមួយនឹងការចែកចាយក្រវិលកំប៉ុងរង្វាន់គោជល់ គុណនឹង 2 ជាច្រើនរង្វាន់ នៅទូទាំងប្រទេស។

ការផ្តល់ជូននូវប្រូម៉ូសិនពិសេស ដែលផ្តល់រង្វាន់គុណនឹងពីរនេះ នឹងបន្តផ្តល់ជូនរហូតដល់ចុងឆ្នាំ 2022 ជាមួយនឹងក្រវិលកំប៉ុងគោជល់ ឈ្នះ 100 ដុល្លារ និង 500 ដុល្លារ បានបង្កប់ខ្លួននៅក្នុងក្រវិលកំប៉ុងគោជល់ នៅគ្រប់ទីកន្លែង ដើម្បីរង់ចាំអតិជនគោជល់ ដែលមានសំណាងឈ្នះរង្វាន់ ដូចជា អ្នកនាង យឿង គីមយីន អ្នកខេត្តសៀមរាប និង អ្នកនាង ញឹម សុផាន់នី អ្នកខេត្តកំពង់ធំ ជាអ្នកឈ្នះរង្វាន់គោជល់ 500 ដុល្លារ បាន 1000 ដុល្លារ។

អ្នកនាង យឿង គីមយីន អាយុ 28 ឆ្នាំ រស់នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាអ្នកលក់ចាប់ ហួយ និងជាអតិថិជនចូលចិត្តញ៉ាំគោជល់ជារៀងរាល់ថ្ងៃ បានរៀបរាប់ថា ទីបំផុតអ្នកនាងជឿហើយថា គោជល់ផ្តល់រង្វាន់ពិតៗ ព្រោះអ្នកនាងទទួលបានលុយ 1000 ដុល្លារ ពិតៗពីតំណាងក្រុមហ៊ុនគោជល់ បន្ទាប់ពីអ្នកនាងញ៉ាំគោជល់ គាស់បានក្រវិលកំប៉ុងគុណនឹងពីរ គឺឈ្នះ 500 ដុល្លារ បាន 1000 ដុល្លារ ដែលជាចំនួនទឹកប្រាក់គុណនឹងពីរ។

អ្នកនាង គីមយីន រំភើបរីករាយយ៉ាងខ្លាំង ព្រោះខ្លួនមិនជឿសោះថាមានរង្វាន់ឈ្នះច្រើនៗ អ្នកគិតថាមានត្រឹម ឈ្នះបានមួយកំប៉ុងៗប៉ុណ្ណោះទេ ប៉ុន្តែជាក់ស្តែង គីមយីន ជឿហើយ និងចង់ចែករំលែកទៅដល់អតិថិជន គោជល់ទាំងអស់ រួសរាន់ឡើង រង្វាន់នៅមានច្រើនរហូតដល់ចុងឆ្នាំនេះ។

ភាពរំភើបដ៏អស្ចារ្យនេះមិនសូវជាខុសគ្នាជាមួយ អ្នកនាង ញឹម សុផាន់នី រស់នៅស្រុកប្រាសាទបាឡាំង ខេត្តកំពង់ធំជាអាជីករលក់ចាប់ហួយ ក៏បានត្រូវរង្វាន់ ផ្តល់គុណនឹងពីរនេះផងដែរ គឺទទួលបានលុយពិត 1000ដុល្លារ គ្រាន់តែទូរស័ព្ទទាក់ទងក្រុមហ៊ុន គោជល់ ឲ្យបានដឹង នឹងយករង្វាន់ប្រគល់ជូនដល់ផ្ទះត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

អ្នកនាង ញឹម សុផាន់នី ជាអតិថិជនចូលចិត្តរសជាតិគោជល់ ញ៉ាំគោជល់មិនប្រាថ្នាចង់បានរង្វាន់នោះទេ ប៉ុន្តែសំណាងបានមកដល់ ធ្វើឲ្យអ្នកនាងគាស់បានក្រវិលកំប៉ុងគោជល់គុណនឹងពីរ គឺ បានដល់ទៅ 1000 ដុល្លារ។

លោក ហាក់ សីហា អាយុ 44 ឆ្នាំ រស់នៅភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនមួយ ក៏ទទួលបានសំណាងឈ្នះរង្វាន់គុណនឹងពីរនេះដែរ គឺលោកគាស់បានក្រវិលកំប៉ុង 100 ដុល្លារ ទទួលបានលុយ 200 ដុល្លារ ក្នុងពេលដែលលោកទិញគោជល់ញ៉ាំយូរៗម្តង ប៉ុន្តែគោជល់បានផ្តល់នូវសំណាងឈ្នះរង្វាន់ដ៏រំភើបនេះដល់លោកផងដែរ។

លោក សីហា បានរៀបរាប់ដោយក្តីរំភើបថា ទឹកប្រាក់ដែលលោកឈ្នះនេះ បានសង្គ្រោះលោកយកទៅបង់ថ្លៃសាលាកូនរៀន ហើយលោកនៅតែបន្តក្តីសង្ឃឹមថា លោកនឹងមានសំណាងធំជាងនេះទៀត នោះគឺ ឈ្នះរថយន្តពីគោជល់ លោកជឿជាក់លើក្រុមហ៊ុន គោជល់ ពិតជាផ្តល់រង្វាន់ពិតៗដល់អតិថិជន។

ជាមួយគ្នានេះក្រុមហ៊ុនក៏បានបន្តចែករង្វាន់ដល់អតិថិជនរស់នៅភ្នំពេញ គឺលោក សាត មុនីតារារិទ្ធ អាយុប្រមាណ 43 ឆ្នាំ ជាអ្នកបើកតាក់ស៊ីទៅមកភ្នំពេញខេត្ត បានប្រាប់ឲ្យដឹងថា លោកត្រូវការភេសជ្ជប៉ូវកម្លាំង គោជល់ ព្រោះលោកជាអ្នកបើកបរ ត្រូវមានស្មារតីភ្លឺស្វាង ដើម្បីការបើកបរបានល្អ ជាហេតុដែលនាំឲ្យលោកមានសំណាង ឈ្នះរង្វាន់គុណនឹងពីរ ពីគោជល់ គាស់បានក្រវិលកំប៉ុង 100 ដុល្លារ បានលុយពិតៗ 200 ដុល្លារ ដោយលោកបានលុយនេះយកទៅជួសជុលរថយន្តរបស់លោក ដើម្បីបន្តមុខរបរបានទៀត។

ពិតណាស់ គោជល់ ផ្តល់នូវភាពរំភើបដ៏ពិសេស ផ្តល់រង្វាន់គុណនឹង2 ឈ្នះ100ដុល្លារ បាន 200ដុល្លារ និងឈ្នះ 500ដុល្លារ បាន 1000ដុល្លារ មានសុពលភាពរហូតដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 ដែលផ្តល់ឱកាសឈ្នះដល់អតិថិជនគោជល់ទូទាំងប្រទេស គ្រាន់តែទិញគោជល់មកពិសា ហើយអ៊ុតមើលលើក្រវិលកំប៉ុងគោជល់ ឈ្នះងាយៗ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក ចាំអីទៀត ជាមួយនឹងប្រូម៉ូសិនពិសេសពុំធ្លាប់មាន សម្រាប់តែរង្វាន់ 100ដុល្លារ និង 500ដុល្លារ ប៉ុណ្ណោះ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។