ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី រៀបចំព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុមដ៏ធំមិនតាមបណ្តោយឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ មករា ដើម្បីអបអរសាទរវត្តមានភេសជ្ជៈកីឡា វី-អាកទីវ
សីហា
-

វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា បានប្រកាសអំពីវត្តមានផលិតផលថ្មីរបស់ខ្លួនគឺភេសជ្ជៈកីឡា ដែលមានឈ្មោះថា វី-អាកទីវ ជាមួយនឹងព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុមដ៏ធំ និងមិនធ្លាប់មានពីមុនមកនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃតារារះនាទិសនិរតី ក្នុងខេត្តព្រះសីហនុ។

ភេសជ្ជៈកីឡា វី-អាកទីវ គឺជាសម្ធិផលទី៦ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីដាក់ឲ្យដំណើរការផលិតផលស្រាបៀរ វឌ្ឍនៈ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឺកខ្មៅ ដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍ ដោយជោគជ័យក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមរយៈពេលយ៉ាងខ្លី។ ដោយមើលឃើញពីនិន្នាការ បរិបទនៃការរស់នៅ និង ចំណះដឹងអំពីសុខភាពកាន់តែទូលំទូលាយរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានជំរុញ និងបង្កើតឲ្យមាន ភេសជ្ជៈកីឡា វី-អាកទីវ ដែលជាជម្រើសបន្ថែមឆ្លើយតបទៅតាមតម្រូវការសម្រាប់អតិថិជនដែលនិយមការលេងកីឡា ការហាត់ប្រាណ ការរស់នៅបែបសកម្ម និងមមាញឹក ហើយចាំបាច់ត្រូវការផលិតផលភេសជ្ជៈមួយដែលអាចទ្រ្រទង់ និងជំនួយដល់រាង្គកាយរបស់ពួកគេបានបន្ទាប់ពីបាត់បង់ ឫខ្សោះជាតិទឹក និងជាតិរ៉ែរពីក្នុងខ្លួន។

ការហាត់ប្រាណ និងការបញ្ចេញកម្លាំងពលកម្មមានសារៈសំខាន់បំផុតសម្រាប់សុខភាព តួយ៉ាងដូចជា ជួយដុត រំលាយកាឡូរី និងគ្រប់គ្រងទម្ងន់ ធ្វើឲ្យប្រសើរឡើងនៃសុខភាពផ្លូវចិត្ត បេះដូង សួត និងលំពែង ការរំលាយអាហារធ្វើឲ្យឆ្អឹង និងសន្លាក់រឹងមាំ។ យ៉ាងណាមិញ ការបញ្ចេញពលកម្មដ៏ត្រឹមត្រូវ មានប្រសិទ្ធិភាព ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះគឺទាមទារឲ្យយើងបំពេញជាតិទឹក និងសារធាតុផ្សេងៗដែលបាត់បង់ពីរាង្គកាយឡើងវិញពីការបញ្ចេញញើស។ ញើសមិនត្រឹមតែផ្ទុកជាតិទឹកប៉ុណ្ណោះទេ តែក៏បាននាំទៅជាមួយសារធាតុដ៏ចាំបាច់ក្នុងខ្លួនរបស់យើងឈ្មោះថាអេឡិចត្រូលីត រឺហៅបានថាសារធាតុរ៉ែ មានដូចជា សូដ្យូម ប៉ូតាស្យូម ដែលមានសារៈសំខាន់ក្នុង ប្រតិបត្តិការសារពាង្គកាយ ដូច្នេះហើយការទទួលទឹកតែមួយមុខ ពិតជាមិនគ្រប់គ្រាន់ដើម្បីធ្វើអោយមានតុល្យភាពឡើងវិញនៃរាងកាយរបស់យើងនោះឡើយ។ ការទទួលទានភេសជ្ជៈ កីឡា វី-អាកទីវ ពិតជាមានសារៈប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាក្នុងការរស់នៅប្រចាំថ្ងៃដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន បំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញ បង្កើនថាមពល និងសមត្ថភាពខួរក្បាលកាន់តែប្រសើរ និងផ្តល់ភាពស្រស់ស្រាយ។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើងខ្ញុំ ដូច្នេះហើយយើងខ្ញុំនៅតែបន្តបង្កើតផលិតផលដែលល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនយើង។ ភេសជ្ជៈកីឡា វី អាកទីវ គឺជាម៉ាកសញ្ញាដែលកើតចេញពីម៉ាកសញ្ញា វឌ្ឍនៈ ដែលមានអក្សរ វី (V) ជាតំណាង បង្កើតឡើងដើម្បីផ្តល់ភាពរីករាយ អំណរសាទរក្នុងជីវិត និងការជួបជុំ។ ម៉ាកសញ្ញានេះតែងតែត្រូវបានគេទទូលស្គាល់ពីប្រណិតភាព និងគុណភាពរបស់វា។ ក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមានភាពមមាញឹកយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតនៅកម្ពុជា ដែលនឹងជួយជំរុញលើកស្ទួយរាល់សកម្មភាពពលកម្មទាំងនេះ។ ការបំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនបានយូរជាងទឹកធម្មតា។ បើយើងមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលយើងក៏មិនទទួលបានជាតិទឹកគ្រប់គ្រាន់ដែរ ដូច្នេះហើយសមត្ថភាពខួរក្បាល និងការគិតរបស់យើងក៏ចុះខ្សោយ មិនអាចផ្តោតអាម្មណ៍ និងបំពេញភារកិច្ចផ្សេងៗបានល្អនោះឡើយ។»

ការរៀបចំព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ស្របពេលដាក់ដំណើរការជាផ្លូវការវត្តមានភេសជ្ជៈកីឡា វី-អាកទីវ លើទីផ្សារ បង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការបន្តលើកកំពស់វិស័យកីឡា និងសុខមាលភាពសង្គមតាមរយៈការហាត់ប្រាណ និងលេងកីឡា។ ព្រឹត្តការណ៍នេះ ក៏មានការចូលរួម និងគាំទ្រដោយរដ្ឋបាលខេត្តព្រះសីហនុ និងសហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈយុទ្ធនាការ #BeyondTheGames ដែលជាយុទ្ធនាការរៀបចំសកម្មភាពទាក់ទងនឹងវិស័យកីឡាជាច្រើន ទទួលបានការចូលរួមយ៉ាងសកម្មពីមហាជនក្នុងការផ្សារភ្ជាប់កម្ពុជាទៅនឹងភាពជាម្ចាស់ផ្ទះ និងត្រៀមខ្លួនក្នុងការលើកតម្កើងភាពអស្ចារ្យរបស់កម្ពុជាដោយពុំគិគពីលទ្ធផលចាញ់ រឺឈ្នះ សម្រាប់មហាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។ V-Active Fun Run នឹងធ្វើឡើងជាក្រុមដែលមួយក្រុមមានចំនួន៧នាក់ រត់បណ្តាក់គ្នាពីចំនុចចាប់រង្វង់មូលព្រះសិវៈ និងព្រះនាងឧមាវតី រហូតទៅដល់ទីលានសម្តេចតេជោ មានរយៈចម្ងាយ១៩គីឡូម៉ែត្រ។ ព្រឹត្តការណ៍នេះប្រព្រឹត្តទៅនាវេលាព្រឹកម៉ោង ៥និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ និងបើកឲ្យចូលរួមដោយសេរីនិងឥតគិតថ្លៃ។ មិនត្រឹមតែទទួលបានភាពរីករាយ សុខភាពប៉ុណ្ណោះទេ វឌ្ឍនៈ ប៊្រូវើរី ក៏មានជារង្វាន់លើកទឹកចិត្តសម្រាប់ក្រុមដែលទទួលបានជ័យជំនៈចំនួន៣ក្រុមជាទឹកប្រាក់ចំនួន២លានរៀល ១លានរៀល និង៥០ម៉ីនរៀល ព្រមទាំងការប្រគំតន្ត្រីរយៈពេល២ថ្ងៃពេញគឺថ្ងៃទី២៨ និង២៩ មករា ចាប់ពី ៥ល្ងាចតទៅនៅទីលានសម្តេចតេជោ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ បានបន្តថា៖ «ព្រឹត្តការណ៍នេះធ្វើឡើងដើម្បីប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ របស់យើងដែលនេះបង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការលើកស្ទួយ សុខភាព និងសុខមាលភាព សង្គម ហើយយើងជ្រើសរើសការរត់ ឫដើរព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្ត បំផុត មិនទាមទារសម្ភារបរិក្ខារ និងមានលក្ខណៈធម្មជាតិពិតៗ។ ការរត់ ឫដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើយ៉ាងហោចណាស់ពី២០នាទី ទៅ៣០នាទីឲ្យបានទៀងទាត់ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។ យើងខ្ញុំសង្ឈឹមថាព្រឹត្តការណ៍នេះ នឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជន យើងឲ្យបន្តនិងចូលរួមហាត់ប្រាណកាន់តែច្រើន។ »

គួរបញ្ចាក់ថា វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ សម្រាប់ពត័មានលម្អិតពីចូលរួម សូមទាក់ទងមកលេខទូរស័ព្ទ ០៨៨ ៨៦៦ ៦៩៩០ ឫធ្វើការចុះឈ្មោះដោយផ្ទាល់តាមរយៈតំណរនេះ៖ https://forms.gle/7eCdfWU4aB327UCAA